TNAOT News

· 09-05

គម្រោងផ្លូវជនបទក្នុងស្រុកព្រះរំកិល ខេត្តស្ទឹងត្រែង សម្រេចវឌ្ឍនភាពសាងសង់បានចំនួន ៧០ភាគរយ

#ស្រុកព្រះរំកិល# #សង្គម# #ព័ត៌មានសង្គម# #ខេត្តស្ទឹងត្រែង#

2668

គម្រោងផ្លូវជនបទនេះ នឹងតភ្ជាប់ទៅកាន់សហគមន៍ព្រះរំកិល រហូតដល់ព្រំដែនឡាវ និងស្ថិតក្នុងមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ហើយក៏ជាគោលដៅទេសចរណ៍ទាក់ទាញដ៏ល្បីល្បាញមួយរបស់ខេត្ត ជាមួយនឹងអន្លង់ផ្សោតទឹកសាបនៃទន្លេមេគង្គ ដែលជាថនិកសត្វក៏កម្រ ។

ផ្លូវនេះបាននិងកំពុងសាងសង់ដោយបែងចែកជាពីរប្រភេទមានដូចជា៖ ផ្លូវកៅស៊ូ DBST និងផ្លូវបេតុង ដោយមានប្រវែងសរុប ៧៣១០ម៉ែត្រក្នុងគោលដៅលើកកម្ពស់គុណភាពផ្លូវ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ ធ្វើដំណើរកម្សាន្តទៅកាន់សហគមន៍ព្រះរំកិល ។

គូសរំលេចផងដែរថា នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ក៏បានកំណត់គោលដៅក្នុងការអភិវឌ្ឍជនបទ ដោយបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈ ការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្រិតផ្លូវជនបទ សំដៅធានាបាននូវការប្រើប្រាស់យូរអង្វែងផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស