Harbor Property

· 09-05

ហេតុអ្វីគួរដាក់លក់ផ្ទះរបស់អ្នកតាមរយៈភ្នាក់ងារអចលនទ្រព្យ?

#ទីផ្សារ# #អាជីវកម្ម# #Harbor# #ភ្នាក់ងារ# #សង្គម# #អចលនទ្រព្យ# #តាមរយៈ#

775

ដាក់លក់ផ្ទះយូរហើយហេតុអ្វីលក់មិនដាច់  វាជាចំណោទបញ្ហាដែលម្ចាស់ផ្ទះតែងតែជួបប្រទះ។ ដោយម្ចាស់ផ្ទះមួយចំនួនបានដាក់លក់ផ្ទះដោយខ្លួនឯង ដោយមិនបានសិក្សាទីផ្សារ ជាពិសេសតម្លៃផ្ទះតើស្របតាមទីផ្សារបច្ចុប្បន្នឬយ៉ាងណា! ហើយមួយវិញទៀតនោះគាត់មិនបានទៅពឹងក្រុមហ៊ុនអចលនទ្រព្យ ឬភ្នាក់ងារដែលមានជំនាញជាជំនួយគាត់ឡើយ ដោយសារពួកគាត់ខ្លាចមិនចង់ចំណាយ ថ្លៃកម្រៃជើងសារ។

១. ជំនាញវិជ្ជាជីវៈច្បាស់លាស់

ចំណោះដឹងទីផ្សារ៖ ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យពួកគាត់ដឹងអំពីតម្លៃទីផ្សារច្បាស់លាស់ ជាមួយនឹងការកំណត់តម្លៃលក់ធ្វើឡើងប្រកបដោយភាពសមរម និងប្រកួតប្រជែង

ផ្នែកច្បាប់៖ ទាក់ទងជាមួយនឹងឯកសារផ្លូវច្បាប់ពាក់ព័ន្ធនានា ដែលបង្កឲ្យមានស្មុគស្មាញដល់ម្ចាស់ផ្ទះ ពួគេបានជួយសម្រួលដល់ការប្រតិបត្តិ និងដំណើរការផ្នែកច្បាប់នានាដោយរលូន និងចំណេញពេលវេលា។

គំនិតការធ្វើទីផ្សារ៖ ក្រុមហ៊ុនអចលនទ្រព្យមានបុគ្គលិកជំនាញក្នុងស្វែងរកអតិថិជនតាមរយៈការធ្វើ ទីផ្សារ ដែលមានយុទ្ធសាស្រ្តទីផ្សារច្បាស់លាស់។ តួយ៉ាងការផ្តិតយករូបភាព និងវីដេអូជំនាញ ការផ្សព្វផ្សាយទំលំទូលាយ និងច្នៃប្រឌិតខ្ពស់តាមរយៈបណ្តាញសង្គមដូចជា​៖ Facebook, Telegram, Tik Tok ឬគេហទំព័រអចលនទ្រព្យជាដៃគូជាដើម (Harbor Property )។

២. ប្រសិទ្ធិភាព និងទំនុកចិត្ត

ការចរចា៖ ភ្នាក់ងារអចលនទ្រព្យមានបទពិសោធន៍ និងទទួលបានការបណ្តុះបណ្តាលជំនាញ ពួកគេអាចធ្វើការស្ទង់ចិត្ត និងធ្វើការចរចាតម្លៃដ៏ល្អមួយសម្រាប់លោកអ្នកផងដែរ។ 

ចំណេញពេលវេលា៖ ភ្នាក់ងារត្រូវបានធ្វើការស្ទើរតែទាំងអស់គ្រប់ជំហានជំនួសអ្នករួចទៅហើយ មានទាំងជួយនាំភ្ញៀវមើលផ្ទះ បញ្ចុះបញ្ចូល វិភាគតាមដាន និងការងារពាក់ព័ន្ធជាច្រើនទៀតជាច្រើន។

បំបាត់ភាពស្មុគស្មាញ៖ ការលក់អោយដាច់អចលនទ្រព្យមួយគឺវាមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសការចរចាតម្លៃ និងមានភាពស្រពិចស្រពិលនៅក្នុងទីផ្សារអចលនទ្រព្យទៀតនោះ។ លោកអ្នក អាចមានពេលវេលាផ្ទាល់ខ្លួន ដោយសារក្រុមហ៊ុនអចលនទ្រព្យបានធ្វើការយ៉ាងដិតដល់ និងដោះស្រាយ បញ្ហាឈឺក្បាលមួយចំនួនជូនលោកអ្នករួចទៅហើយ។

អាចស្វែងរកភ្នាក់ងារអចលនទ្រព្យតាមរយៈ Harbor Property ដោយឥតគិតថ្លៃ!

ស្វែងរកគម្រោងអភិវឌ្ឍន៍ និងដីសម្រាប់លក់នៅប្រទេសកម្ពុជា តាមរយៈ Harbor Property!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

(Telegram) +855 16 252288

WeChat: HB066886633

អត្ថបទដើម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)