TNAOT News

· 09-05

សម្តេចធិបតី៖ គណៈមេធាវីជាតួអង្គសំខាន់ជួយលើកកម្ពស់យុត្តិធម៌សង្គម និងការពារក្តីឲ្យជនក្រីក្រ

#ហ៊ុន ម៉ាណែត# #ជនក្រីក្រ# #NEW NEWS# #សង្គម# #សេវាយុត្តិធម៌សង្គម# #សម្តេចធិបតី# #ព័ត៌មានសង្គម#

3674

គណៈមេធាវី គឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ ជួយការពារក្តីជូនជនក្រីក្រ ជនងាយរងហានិភ័យ និងជនងាយរងគ្រោះ ដោយឥតគិតថ្លៃ ព្រមទាំងការជួយក្នុងការពិគ្រោះផ្តល់យោបល់ដល់ កម្មករ និយោជិត និងគ្រូបង្រៀន ដោយឥតគិតថ្លៃជាដើម។ នេះបើតាមការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “ប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា”។

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត​​ ក៏បានកោតសរសើរ និងគាំទ្រសកម្មភាពរបស់គណៈមេធាវី ជាពិសេសសកម្មភាពផ្តល់ជំនួយផ្លូវច្បាប់ ផ្សព្វផ្សាយច្បាប់ និងពង្រឹងនីតិរដ្ឋកាលពីពេលកន្លងមក ដែលសកម្មភាពទាំងនេះបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសមុំទី៤ ការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងមានគោលដៅពង្រឹងគោលការណ៍នីតិរដ្ឋ ពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអំពើអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្តរបស់សាធារណៈជនមកលើវិស័យយុត្តិធម៌ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស