TNAOT News
· 09-29
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញទស្សនាស្តង់ក្រសួងទេសចរណ៍ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន លើកទី១០
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
4900
ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញគណៈប្រតិភូជាម្ចាស់ផ្ទះ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទទួលបន្ទុកវិស័យទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូជាច្រើន ទស្សនាស្តង់ក្រសួងទេសចរណ៍ ដែលមានពន្លាទេសចរណ៍ ទំហំ ១០៨ម៉ែត្រការ៉េ រៀបចំដោយក្រសួងទេសចរណ៍ ក្រោមការរចនាប្រកបដោយ ភាពស្រស់ស្អាត និងច្នៃប្រឌិត ដោយបានទាក់ទាញចំណាប់អារម្មណ៍ និងការចូលទៅទស្សនាយ៉ាងច្រើនកុះករពីសំណាក់គណៈប្រតិភូ ភ្ញៀវកិត្តិយស និងអ្នកចូលរួមផ្សេងទៀត ក្នុងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រៅពីនេះ ក៏មានវត្តមានបណ្តាក្រុមហ៊ុននានាចំនួនជាង ១៣០០ស្តង់ អ្នកទិញ និងអ្នកលក់ (Buyers & Sellers) ចំនួន ៥០០នាក់ សារព័ត៌មានចំនួន ១០០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ាន និងអ្នកទស្សនាជាង ១០០០០នាក់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្វាងស៊ីមានការប្រមូលផលផ្លែក្រូចផ្អែមច្រើនហើយក្លិននៃ"ផលិតផលក្វាងស៊ី"ដែលមានគុណភាព ខ្ពស់បានសាយភាយដល់តំបន់អាស៊ីអាគ្នេយ៍
ទស្សនាព្រំដែនតាមផ្លូវជាតិ
ពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី ១៣៥ នឹងប្រព្រឹត្តទៅនៅទីក្រុងក្វាងចូវចាប់ពីថ្ងៃទី ១៥ ខែមេសាដល់ថ្ងៃទី ៥ ខែឧសភា
តំបន់ស្វយ័តក្វាងស៊ីមានខ្សែដឹកជញ្ជូនកុងតឺន័រចំនួន ៣៦ តភ្ជាប់កំពង់ផែតាមបណ្តាប្រទេស RCEP
យោបល់ទាំងអស់ (0)