Cambo-China

· 10-28

មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសចូលរួមសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅទីក្រុងសៀងហៃ

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2606

ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងវេទិកាលើកទី១២ ក្រុមអ្នកជំនាញនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (the 12th CICA Think Tank Forum)។សន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីនេះ ក្រោមមូលបទ «តួនាទីថ្មីរបស់តំបន់អាស៊ីក្នុងពិភពលោកពហុប៉ូល» ដែលរៀបចំឡើងដោយវិទ្យាស្ថានសៀងហៃសម្រាប់ការសិក្សាអន្តរជាតិ (SIIS) នាថ្ងៃទី២៤ និងទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ ប្រទេសចិន។ក្នុងវេទិកានេះ ឯកឧត្តមរដ្ឋលេខាធិការ ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាពឈរលើទស្សនៈប្រទេសនៅអាស៊ី» ។ 

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជាក្នុងពេលថ្មីៗនេះ មាគ៌ាកម្ពុជាក្នុងការបន្តអភិវឌ្ឍប្រកបដោយចីរភាព និងតួនាទីរដ្ឋជាសមាជិក CICA ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងតំបន់អាស៊ី៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស