Cambo-China

· 2024-10-29

សភាពាណិជ្ជកម្មកម្ពុជា ​ចុះអនុស្សរណៈយោគយល់ជាមួយ​សមាគមពាណិជ្ចកម្មចិននៅកម្ពុជា

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2521

សភាពាណិជ្ជកម្មកម្ពុជា និង សមាគមពាណិជ្ជកម្មចិននៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការរីកចម្រើនរួមគ្នា។  ពិធីចុះអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសភាពាណិជ្ជកម្មកម្ពុជា និងចុះហត្ថលេខាដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង បណ្ឌិត បិន លី (Ben Li) ប្រធានសមាគមពាណិជ្ជកម្មចិននៅកម្ពុជា និងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករចិន និងកម្ពុជា ជាច្រើនរូប។ អនុស្សរណៈយោគយល់នេះ ផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរលើផ្នែកសំខាន់ៗរួមមាន៖ ការកំណត់កាលានុវត្តភាពធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាន និងធនធាន និងការសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនិងកម្មវិធីរួមគ្នា ក្នុងគោលបំណងជំរុញពាណិជ្ជកម្មនិងវិនិយោគពីចិនមកកម្ពុជា ជាពិសេស តំបន់រដ្ឋបាលពិសេសហុងកុង៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)