TNAOT News
· 10-30
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ណែនាំឲ្យប្រតិភូនាវាយុវជនចូលរួមផ្សព្វផ្សាយពីវប្បធម៌ និងគុណតម្លៃជាតិទៅកាន់យុវជនអាស៊ាន-ជប៉ុន
#លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី# #សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា# #NEW NEWS# #សង្គម# #ការផ្សព្វផ្សាយ# #ព័ត៌មានសង្គម# #វប្បធម៌#
3003
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ណែនាំឲ្យប្រតិភូយុវជន ចេះចាប់យកឱកាសនៃការចូលរួមក្នុងកម្មវិធីក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ឲ្យក្លាយទៅជាចំណែកមួយក្នុងការលើកកម្ពស់កិត្តិនាមនិងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកឡើងដូចនេះក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន ដឹកនាំប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន១៦រូប ចូលជួបសំណេះសំណាល និងសម្តែងការគួរសមជាលើកទី៥ ដើម្បីសុំអនុសាសន៍ និងដំបូន្មានមួយចំនួន មុនពេលចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានបញ្ជាក់ថាយុវជនជំនាន់នេះ គឺមានឱកាសច្រើនណាស់ ក្នុងការសិក្សា មិនថានៅក្នុងប្រទេស ឬក្រៅប្រទេលនោះទេ។ កត្តានេះគឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពនិងមានការអភិវឌ្ឍរីកចំរើន។
លោកជំទាវ សង្ឃឹមថា ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ទាំង១៦នាក់ ដែលគ្រោង និងបំពេញបេសកម្មក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ រយៈពេល ៣៨ថ្ងៃ នៅលើនាវានេះ នឹងចេះចាប់យកឱកាសនៃការចូលរួមក្នុងកម្មវិធីនេះ ចែករំលែក នូវចំណេះដឹង បទពិសោធន៍ល្អៗ រវាងគ្នាទៅវិញទៅមកទាំងការងារសង្គម ការងារមនុស្សធម៌ ការងារជំនាញនិងបំណិនជីវិត ជាពិសេសការចែករំលែក នូវវប្បធម៌ប្រពៃណីជាតិដ៏ផូរផង់របស់កម្ពុជាទៅកាន់យុវជននៃប្រទេសដទៃទៀតដែលចូលរួមក្នុងកម្មវិធីនេះ។ គោលបំណងនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន គឺបំផុស និងពង្រឹងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនប្រទេសអាស៊ាន និងយុវជនប្រទេសជប៉ុន ហើយក៏ជាការពង្រីកនូវទស្សនវិស័យលើឆាកអន្តរជាតិ និងដើម្បីបណ្ដុះបណ្ដាលគំនិតសហប្រតិបត្តិការអន្តរជាតិ ដោយបង្កឱ្យយុវជនទាំងនោះបានរស់នៅរួមគ្នាលើនាវា និងធ្វើទស្សនកិច្ចនៅតាមប្រទេស ដែលចូលរួមទាំងអស់ ក្នុងនោះមានការអនុញ្ញាតឱ្យយុវជនចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេស ការធ្វើទស្សនកិច្ចតាមស្ថាប័នជាតិ មរតកវប្បធម៌ និងផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមកជាមួយយុវជន នៃប្រទេសនីមួយៗនៅពេលដែលនាវាបានចូលចត។ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ នឹងចូលចតនៅបណ្តាប្រទេសចំនួន៣ រួមមាន ជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)