
TNAOT News
· 2024-10-30
ត្រឹមរយៈពេល១ថ្ងៃ នៃព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ទទួលបានភ្ញៀវទេសចរជាង ៣មុឺននាក់
#ភ្ញៀវទេសចរ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ស្នាមញញឹមនៃកម្ពុជា#
3798
ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ ធ្វើឡើងដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ៣០ ៩៧៨នាក់ ក្នុងនោះទេសចរអន្តរជាតិមានចំនួន ៣ ១៧៨នាក់ និងទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ២៧ ៨០០នាក់នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នេះ ក្រោមប្រធានបទ "យើងរួមគ្នាដើម្បីវប្បធម៌ ទេសចរណ៍" មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិ្ទសិល្បៈ រួមសហការជាមួយសមាគមសិល្បករខ្មែរ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បីជំរុញបង្កើតព្រឹត្តិការណ៍សកម្មភាពសិល្បៈវវប្បធម៌ ព្រមទាំងសកម្មភាពផ្សេងៗដើម្បីផ្សព្វផ្សាយ និងជំរុញទាក់ទាញ បង្កើនកំណៀរភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាពិសេសសម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាបអង្គរផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ
ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ
លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ
ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន
យោបល់ទាំងអស់ (0)