TNAOT News

· 11-16

ជំនួបពិភាក្សាជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងជំរុញដល់ប្រជាជនចិនមកកម្សាន្តនៅកម្ពុជា

#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#

4329

កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងខេត្តសានស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសកម្ពុជា ដើម្បីជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា និងជំរុញដល់ប្រជាជនចិន ជាពិសេសប្រជាជនខេត្តសានស៊ីមកធ្វើដំណើរកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនឡើង។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម Dong XiaoLin អគ្គនាយកនៃមន្ទីរកិច្ចការបរទេស រដ្ឋបាលខេត្តសានស៊ី។ ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តម ហួត ហាក់ ក៏បានស្នើដល់ អគ្គនាយកនៃមន្ទីរកិច្ចការបរទេស រដ្ឋបាលខេត្តសានស៊ី ជួយជំរុញទាក់ទាញអ្នកវិនិយោគចិន មកបណ្តាក់ទុន និងជួយបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពលវិនិយោគ ដោយទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តដល់វិនិយោគិនជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងនាមក្រសួងទេសចរណ៍ ក៏សូមអញ្ជើញប្រតិភូខេត្ត រួមជាមួយវិនិយោគិនចិនមកកម្ពុជាអោយបានច្រើនថែមទៀត ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏លើកទឹកចិត្តដល់សហគ្រាសទេសចរណ៍ពាក់ព័ន្ធរបស់ខេត្តសានស៊ី ចូលរួមសហការជាមួយសហគ្រាសទេសចរណ៍កម្ពុជា តាមរយៈក្រសួងទេសចរណ៍កម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍ និងធ្វើពិពិធកម្មផលិតផលទេសចរណ៍ ការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការផ្សព្វផ្សាយនិងការអភិវឌ្ឍទីផ្សារទេសចរណ៍ ព្រមទាំងផ្លាស់ប្តូរនិងលើកកម្ពស់វិស័យទេសចរណ៍រវាងកម្ពុជានិងខេត្តសានស៊ីផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)