Cambo-China
· 11-27
អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិនបង្កើតកំពង់ផែនៅលើទឹកដីតាកែវ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2834
នៅក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសចិននិងបានជួបជាមួយក្រុមអ្នកវិនិយោគចិន អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឲ្យមកសិក្សា និងបណ្តាក់ទុកវិនិយោគកំពង់ផែនៅលើទឹកដីខេត្តតាកែវ នៅជាប់នឹងព្រែកជីកហ្វូណនតេជោ។ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Hangxaio Stell Structure នៅទីក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង បានលើកឡើងអំពីសក្ដានុពលសំខាន់ៗរបស់ខេត្តតាកែវទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ដោយបច្ចុប្បន្នខេត្តតាកែវ មានផ្លូវដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែកនិងផ្លូវអាកាស។ឯកឧត្តមបន្តទៀតថា ប្រសិនបើក្រុមហ៊ុនចិនចង់បង្កើតកំពុងផែគួរតែមកបង្កើតកំពង់ផែនៅតាមបណ្ដោយព្រែកជីកហ្វូណន ព្រោះព្រែកជីកហ្វូណននេះក៏មានការរួមចំណែកពីរដ្ឋាភិបាលចិនផងដែរ ហើយឆ្លងកាត់ខេត្តតាកែវចំនួន ៥៧គីឡូម៉ែត្រ។ ការបង្កើតកំពង់ផែនៅក្នុងខេត្តតាកែវជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវជាចំណុចកណ្តាលមួយដែលមានរោងចក្រសហគ្រាសយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។ឯកឧត្តមអភិបាលខេត្តតាកែវក៍បានលើកឡើងពីសក្ដានុពលវិស័យកសិកម្មនៅក្នុងខេត្ត ដោយខេត្តមានផ្ទៃដីសម្រាប់បង្កបង្កើនផលចំនួនជាង២២ម៉ឺនហិចតាជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុងនោះទិន្នផលប្រមូលផលចន្លោះពី៤តោនទៅ៨តោនក្នុងមួយហិចតា។ កសិផលស្រូវដែលមានទំហំដ៏ច្រើនរបស់ខេត្ត មានការពិបាកក្នុងការដឹកជញ្ជូន ហើយបើមានកំពង់ផែនៅក្នុងខេត្តពិតជាបង្កលក្ខណៈងាយស្រួលក្នុងការដឹកកសិកផលចេញទៅលក់នៅក្រៅប្រទេស។ដោយសារខេត្តតាកែវជាខេត្តដែលមានសក្ដានុពលខាងវិស័យកសិកម្ម និងការចិញ្ចឹមសត្វ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានស្នើអោយក្រុមហ៊ុនចិនចូលមកសិក្សាវិស័យចិញ្ចឹមសត្វផងដែរ ព្រោះនោះខេត្តតាកែវជាខេត្តមួយដែលមានការចិញ្ចឹមសត្វច្រើន និងជាខេត្តដែលផ្គត់ផ្គង់សាច់សត្វដល់ទីផ្សារកម្ពុជាដ៏ធំមួយផងដែរ។
ជាការឆ្លើយតប ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានយល់ព្រមតាមការស្នើសុំរបស់ ភាគីខេត្តតាកែវ ហើយក្រុមហ៊ុននឹងបញ្ជូនតំណាងក្រុមហ៊ុន Hangxaio Steel Structure របស់ចិនមួយ ចុះមកទស្សនៈកិច្ចសិក្សាដោយផ្ទាល់ នៅក្នុងខេត្តតាកែវ ពិសេសតំបន់ដែលឯកឧត្តមអភិបាលខេត្ត ស្នើសុំវិនិយោគកំពង់ផែ ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សម្តេចតេជោ ហ៊ុន សែនអញ្ជើញធ្វើជំនួបពិភាក្សាជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន
សម្តេចតេជោអញ្ជើញប្រធានាធិបតីចិនមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាដើម្បីបានឃើញនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន
ការណែនាំពិសេស
អាជ្ញាធរកំពង់ផែសិង្ហបុរី៖ នាវាបុកស្ពាន នៅ Baltimore បានឆ្លងកាត់ការត្រួតពិនិត្យចំនួន ២ដង ក្នុងឆ្នាំ២០២៣
ទស្សន៍ទាយជោគជតារាសី លាភសំណាង អាជីពការងារ និងស្នេហារបស់ម្ចាស់ឆ្នាំទាំង ៣ ក្នុងឆមាសទី ២ នៃឆ្នាំ ២០២៤
សញ្ញាទាំង ៤ បង្ហាញថា សំណាងកំពុងតែចូលមករកអ្នក
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
យោបល់ទាំងអស់ (0)