TNAOT News

· 01-10

មហាជនភ្ញាក់ផ្អើលស្ងាត់ៗលេចវត្តមាន​ កញ្ញា ដេត ស្រីនាឌ ចូលរួមប្រកួត Miss Lakamo Cambodia

#Miss Lakamo Cambodia# #ដេត ស្រីនាឌ# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#

5017

មហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល ខណៈបានឃើញនូវការបង្ហោះក្នុងផេកផ្លូវការ Miss Lakamo Cambodia បង្ហាញពីបេក្ខនារីចូលរួមប្រកួត តែអ្វីដែលកាន់តែធ្វើឲ្យមហាជនប្រតិកម្ម និងហួសចិត្តនោះ គឺលេចវត្តមាន កញ្ញា ដេត ស្រីនាឌ អតីត Miss planet Cambodia 2024 ដែលធ្លាប់បានប្រកាសពហិការមិនចូលរួមប្រកួតនាវគ្គផ្ដាច់ព្រ័ត ក៏ក្លាយជាបេក្ខភាពចូលរួមប្រកួតមួយរូបដែរ ដោយនាងធ្លាប់បង្ហើបនាពេលកន្លងមកថានាងសុំចិត្តមហាជនផ្ដល់ឱកាស និងអនុគ្រោះ ដើម្បីឲ្យនាងបានចូលរួមប្រកួតបវរកញ្ញាម្ដងទៀតក្នុងឆ្នាំ២០២៥ ដើម្បីបង្ហាញពីសមត្ថភាព និងឆន្ទៈរបស់ខ្លួនចំពោះវិស័យបវរកញ្ញា ព្រមទាំងសន្យាថាមិនធ្វើឲ្យមហាជនខកបំណងចំពោះនាងនោះទេ។

ក្រោយពីបានឃើញបែបនេះហើយក៏មានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិលើកទឹកចិត្ត តែយ៉ាងណាមិញក៏នៅតែមានអ្នកមិនពេញចិត្តដូចគ្នាព្រមទាំងបានលើកឡើងថា៖ «មិនសើចចម្អកអីទេ តែសុំចិត្តកុំយកនរណាដែលផ្លាប់បំបាក់មុខមាត់ប្រទេស ម្តងជាពីដង មិនថាធ្លាប់ជាបេក្ខភាពបវរកញ្ញា ឬជាអ្នកអាជីបផ្សេងៗ ក្នុងសង្គមសិល្បះ មកចូលឈ្មោះជាតំណាងប្រទេសកម្ពុជាអី»។

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Lakamo Cambodia បង្កើតឡើងដោយម្ចាស់ប្រេន Lakamo លោកស្រី មាស ច័ន្ទដាលីន ជានាយិការបស់កម្មវិធី ចំពោះអ្នកទទួលបានជ័យលាភីនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៤០លានរៀល ព្រមទាំងមានឱកាសក្លាយជា BA របស់ក្រុមហ៊ុន Lakamo ផងដែរ៕ សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស