TNAOT News
· 01-10
កម្ពុជា-ចិន ប្តេជ្ញាយកចិត្តទុកដាក់ដល់កុមារី និងស្ត្រីឱ្យបង្កើតជីវភាពរស់នៅកាន់តែល្អប្រសើរឡើង
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
3313
ភាគីចិននឹងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់កុមារី និងស្ត្រីជាមួយភាគីកម្ពុជា ជួយយុវនារី ឱ្យចេះជំនាញវិជ្ជាជីវៈ និងបង្កើតជីវភាពរស់នៅ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ នេះបើតាមអត្ថន័យក្នុងកិច្ចពិភាក្សាការងាររវាង លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីកម្ពុជា និងឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតនៃស្ថាតទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្ដម Wang Wenbin បានលើកឡើងថា ឯកឧត្តមមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានជួបជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងបានផ្លាស់ប្តូរយោបល់គ្នា ស្តីពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការលើវិស័យកិច្ចការនារី រវាងប្រទេសទាំងពីរ។
ជាមួយគ្នានោះ លោកជំទាវ អ៊ឹង កន្ថាផាវី ក៏បានរំលេច និងថ្លែងអំណរគុណ ចំពោះកិច្ចសហការ រវាងក្រសួងកិច្ចការនារី និង សាធារណរដ្ឋប្រជាមានិតចិន កន្លងមក ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយសហព័ន្ធស្ត្រី ទូទាំងប្រទេសចិន និងតាមរយៈមូលនិធិពិសេសមេគង្គឡានឆាន លើគម្រោងថ្នាក់តំបន់ ដែលដឹកនាំដោយក្រសួងកិច្ចការនារី ក្នុងការបង្កើនភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ក្នុងយុគសម័យឌីជីថល និងការបញ្ជ្រាបយេនឌ័រ ក្នុងសកម្មភាពអាកាសធាតុផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)