TNAOT News

· 03-08

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥

#សម្តេចធិបតី ហ៊ុន ម៉ាណែត# #ឯកឧត្តម កៅ គីមហួន# #បណ្តុំព័ត៌មានថ្មីៗ# #ប្រទេសអ៊ុយក្រែន# #មនុស្សធម៍# #ឧក្រិដ្ឋកម្មអនឡាញ# #កម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភ# #សង្គម# #ព័ត៌មានសង្គម#

3601

១. សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញនូវភាពស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត នូវសកម្មភាពមនុស្សធម៍ប្រធានមណ្ឌលមែកឈើ ដែលបានជួយកុមារកំព្រារាប់រយនាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសំដែងសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិតរបស់ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលកំពុងធ្វើសកម្មភាពមនុស្សធម៌ ជួយដល់កុមារកំព្រា និងកុមារដែលមានទុក្ខលំបាកជាច្រើននាក់។

២. ឯកឧត្តម កៅ គីមហួន ជំរុញឲ្យមានការចូលរួមពីគ្រប់ប្រទេសក្នុងតំបន់ ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ

អគ្គលេខាធិការអាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានឲ្យដឹងថា បញ្ហាឧក្រិដ្ឋកម្មអនឡាញ បទល្មើសឆ្លងដែនខុសច្បាប់ ការសម្អាតលុយកខ្វក់ និងបញ្ហាអសន្តិសុខក្នុងតំបន់អាស៊ាន ទាមទារឲ្យមានការចូលរួមពីគ្រប់ប្រទេសក្នុងតំបន់ និងដៃគូ ដើម្បីដោះស្រាយ។

៣. ក្រុមប្រឹក្សាជាតិគាំពារសង្គមកំពុងសិក្សាពង្រីកវិសាលភាព កម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស. ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ

កម្មវិធីផ្ដល់សាច់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំ ត្រូវបានពង្រីកវិសាលភាពដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ។

៤. មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ចាត់ទុកស្រ្តីឧទ្យាននុរក្ស ជាខែលការពារធនធានធម្មជាតិដែលខ្វះពុំបាន

អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថា «ស្ត្រីបានដើរតួនាទីសំខាន់ទាំងក្នុងគ្រួសារ និងសង្គមជាតិ ក្នុងនោះស្រ្តីបាន និងកំពុងកំពុងចូលរួមចំណែកសំខាន់ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដើម្បីកម្ពុជាមានភាពស្អាត មានភាពបៃតង និងការរស់នៅប្រកបដោយចីរភាព។

៥. ប្រធានាធិបតីអាម៉េរិក លោក Donald Trump គំរាមយកពន្ធថ្មីលើកាណាដា រួមទាំងពន្ធ ២៥០% លើទឹកដោះគោ

មួយថ្ងៃបន្ទាប់ពីផ្តល់ជូនកាណាដានូវការបន្ធូរបន្ថយរយៈពេលមួយខែលើការដាក់ទណ្ឌកម្ម ដែលស្ទើរតែគ្រប់ផ្នែកទាំងអស់នៃពន្ធគយ ២៥% លោកប្រធានាធិបតី Donald Trump បានគំរាមកំហែងពន្ធថ្មីភ្លាមៗកាលពីថ្ងៃសុក្រលើឈើ និងផលិតផលទឹកដោះគោរបស់ប្រទេសកាណាដា។

៦. មនុស្ស ១៤នាក់បានស្លាប់ នៅក្នុងការវាយប្រហារតាមរយៈ យន្តហោះគ្មានមនុស្សបើកនៅភាគខាងកើតអ៊ុយក្រែន

មនុស្ស ១១នាក់បានស្លាប់ និង ៣០នាក់រងរបួស ខណៈអគារផ្ទះល្វែង ៥ជាន់ចំនួន៨ខ្នង អគាររដ្ឋបាល១ខ្នង និងរថយន្តចំនួន ៣០គ្រឿង ត្រូវបានខូចខាត ដោយសារតែកងកម្លាំងរុស្ស៊ី បានវាយប្រហារទីក្រុង Dobropillia ក្នុងតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន កាលពីយប់ថ្ងៃសុក្រ ម៉ោងនៅក្នុងស្រុក។

៧. ប្រទេសចិនវាយបកមកកាណាដាវិញ ជាមួយនឹងពន្ធកសិកម្មថ្មីៗ រួមទាំងប្រេងឆៅ និងសាច់ជ្រូក

ប្រទេសចិនបាននិយាយនៅថ្ងៃសៅរ៍នេះថា ខ្លួននឹងដំឡើងពន្ធលើផលិតផលកាណាដា រួមទាំងប្រេងឆៅ និងសាច់ជ្រូក បន្ទាប់ពីការស៊ើបអង្កេតទីក្រុងប៉េកាំងលើការយកពន្ធដែលដាក់ដោយទីក្រុង Ottawa លើទំនិញចិនកាលពីឆ្នាំមុន។

៨. ផ្ទះចំនួន១៧ល្វែង ត្រូវបានខូចខាតស្ទើរតែទាំងស្រុង ដែលបណ្ដាលមកពីបញ្ហាការឆ្លងចរន្តអគ្គីសនី

អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋ ខូចខាតអស់១២ខ្នងផ្ទះ ស្មើរនិងប្រជាពលរដ្ឋ១៧គ្រសារ គិតជាទឹកប្រាក់អស់ប្រមាណជាង ២លានដុល្លារសហរដ្ឋអាមេរិក ខណៈនាព្រឹកថ្ងៃនេះ អភិបាលខេត្តកំពង់ចាមបានពាំនាំយកនូវថិវការ និងសំភារៈមួយចំនួនចុះចែកជូន គ្រួសារជនរងគ្រោះនៃករណីអគ្គីភ័យមួយនេះ។

៩. ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំង ស្ត្រីចម្ងាយឆ្ងាយ ១០គីឡូម៉ែត្រ មានអ្នកចូលរួមប្រមាណ ៣០០០នាក់

ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំង ស្ត្រីចម្ងាយឆ្ងាយ ១០គីឡូម៉ែត្រ ក្រោមប្រធានបទ «ឆ្ពោះទៅមុខដើម្បីស្ត្រី» បានចាប់ផ្ដើមជាផ្លូវការហើយ នាព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២៥នេះ នៅមុខសួនច្បារ មុខវត្តបទុមវត្តី ដោយមានអ្នកចូលរួមប្រមាណ៣០០០នាក់។

១០. សហគមន៍នេសាទខេត្តកែប បានប្រារព្ធពិធីដាំកោងកាងចំនួន ១០០០ដើម ដើម្បីអបអរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤

សាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថានរួមគ្នាដាំកោងកាង អបអរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីបង្ហាញពីសាមគ្គីភាព និងគុណតម្លៃស្រ្តីក្នុងបុព្វហេតុបរិស្ថាន និងសង្គម ដែលរឹងមាំ និងមានភាពធន់បៀបដូចដើមកោងកាង។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស