TNAOT News
· 2025-03-12
បុរសដែលប្រើហិង្សាលើក្មួយប្រុស ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
#NEW NEWS# #សង្គម# #ករណីហិង្សា# #ព័ត៌មានសង្គម#
3276

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាលើក្មួយប្រុស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅខណ្ឌច្បារអំពៅ។
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីហិង្សានៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ពាក់ព័ន្ធករណីហិង្សា និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ សូត្រ សុខថានី ភេទ ប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះនៅលើផ្លូវភ្នំកូរ៉ាត ខេត្តនគររាជសីមា
អគ្គនាយកស៊ីម៉ាក់៖ ប្រាសាទព្រះវិហារ ជាសម្បត្តិមនុស្សជាតិលើពិភពលោកនេះ និងជាទីតាំងមានសក្តិសិទ្ធិភាព ត្រូវបានរងការទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងកម្ទេច
ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ
ប្រឹងជាមួយភាពអត់ធន់-(Stay patient and keep going)
យោបល់ទាំងអស់ (0)