Cambo-China

· 04-09

វេទិកា «មិត្តភាពដែកថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី: កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» រំលេចពីភាពវិជ្ជមានច្រើនរវាងប្រទេសទាំងពីរ

#មិត្តភាពកម្ពុជាចិន# #យុគសម័យថ្មី# #មិត្តភាពដែកថែប# #កិច្ចសហប្រតិបត្តិការ# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2365

ពិធីបើកជាផ្លូវការវេទិកាពិសេសស្តីពី «មិត្តភាពដែក ថែបកម្ពុជា-ចិនក្នុងយុគសម័យថ្មី: កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម» ដែលបានរំលេចពីចំណុចវិជ្ជមានរវាងកម្ពុជា-ចិន ក្រោមវត្តមានឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា, ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា, ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា , លោក វូ ជិនហៃ (Wu Jinhai) អគ្គនាយករងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនប្រចាំកម្ពុជា, និងឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។


ឯកឧត្តមបណ្ឌិត យង់ ពៅ បានឲ្យដឹងថា «ទំនាក់ទំនង កម្ពុជា-ចិន បានវិវឌ្ឍឈានឡើងឥតឈប់ឈរ មិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយថែមទាំងជាមិត្តភាពដែកថែប ដូចទឹកទន្លេ មេគង្គ-ឡានឆាងបានហូរបំពេញគ្នាទៅវិញទៅមក ដែលគំរូទំនាក់ទំនងនេះពិតជាមិនអាចបំបែកបាន និងបានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រជាជននិងប្រទេសទាំងពីរ ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម ដែលអាចធន់នឹងវិបត្តិនិងឧបទ្ទវហេតុផ្សេងៗ»។

លោកបន្តថា «ទំនាក់ទំនងដ៏ពិសេសនេះបង្ហាញឱ្យឃើញថា ទំនាក់ទំនាក់រវាងកម្ពុជានិងចិនឈរលើគោលការណ៍ស្មើភាព ស្មើសិទ្ធិ គោរពអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នា និងផ្តោតលើផលប្រយោជន៍ទៅវិញទៅមក ពោលគឺ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម»។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត គិន ភា ក៏បានលើកឡើងថា «ប្រទេសចិន បានក្លាយជាដៃគូអភិវឌ្ឍដ៏សំខាន់បំផុតរបស់កម្ពុជា ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគយ៉ាងច្រើន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗទៀត»។

 លោកបន្តថា «ប្រទេសចិនគឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជា ដែលផ្តល់មូលនិធិយ៉ាងច្រើនដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចូលជាធរមាននៅឆ្នាំ២០២២ បានបង្កើនលទ្ធភាពទីផ្សារយ៉ាងសំខាន់សម្រាប់ទំនិញកសិកម្ម និងផលិតផលរបស់កម្ពុជាដោយបានជំរុញពាណិជ្ជកម្មទ្វេភាគីកាន់តែមានទំហំធំឡើង។ គ្រាន់តែនៅឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនបានមើលឃើញពីកំណើនយ៉ាងច្រើន ដែលបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងនៃការចូលរួមក្នុងវិស័យសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព»។

គួរបញ្ជាក់ផងដែរថា វេទិកានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជំរុញការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវនិងគោលនយោបាយ ព្រមទាំងពង្រឹងចក្ខុវិស័យរយៈពេលវែងសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួមរវាងកម្ពុជា និងចិនក្នុងយុគសម័យថ្មីផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)