
Cambo-China
· 04-09
សាជីវកម្មស្ពានថ្នល់ចិន បន្តដើរតួនាទីដ៏សំខាន់ជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា
#ប្រទេសកម្ពុជា# #សាជីវកម្ម# #សាជីវកម្មស្ពានថ្នល់ចិន(CRBC)# #អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2630
ចាប់តាំងពីការបង្កើតការិយាល័យនៅកម្ពុជារបស់សាជីវកម្មស្ពានថ្នល់ចិនក្នុងឆ្នាំ២០០១ មក សាជីវកម្មស្ពានថ្នល់ចិន តែងតែប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការផលប្រយោជន៍រួម និងគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីបម្រើកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកម្ពុជានិងចិន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក Wu Jinhai អគ្គនាយករងសាជីវកម្មផ្លូវ និងស្ពានចិន ប្រចាំនៅកម្ពុជា។
លោក Wu Jinhai បាននិយាយថា «ចាប់ពីការសាងសង់ផ្លូវលេខ៧៦ ដែលជាគម្រោងដំបូងគេនៅកម្ពុជាក្នុងការប្រើប្រាស់កម្ចីអនុគ្រោះពីធនាគារអាហរ័ណនីហរ័ណចិន ដល់ការសាងសង់ស្ពានជ្រោយចង្វារថ្មីភ្នំពេញ ហើយបន្ទាប់មកដល់ការវិនិយោគឯករាជ្យក្នុងការសាងសង់ និងដំណើរការផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជាពីភ្នំពេញ-ក្រុងព្រះសីហនុ ដែលសមិទ្ធផលទាំងអស់នេះ មិនត្រឹមតែសាងសង់ផ្លូវតភ្ជាប់ភាពរុងរឿងនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានសាងសង់ស្ពានមិត្តភាពផងដែរ។
លោកបានបន្ថែមថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានគេហៅថាជា "គំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន " ដោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយវាគឺជាគំរូដ៏រស់រវើកនៃការអភិវឌ្ឍន៍រួមគ្នារបស់ប្រទេសទាំងពីរ»។
លោកបន្តថា «ចំពោះការលើកកម្ពស់វិស័យការងារ យើងតែងតែគោរពគោលនយោបាយការងាររបស់កម្ពុជា បង្កើតប្រព័ន្ធការគ្រប់គ្រងបុគ្គលិកប្រកបដោយយុត្តិធម៌ ដោយសព្វថ្ងៃសាជីវកម្មមានបុគ្គលិកកម្ពុជាជាង ៣ម៉ឺននាក់រួមទាំងបុគ្គលិកមួយចំនួនធំកំពុងបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស។ ពួកគេមិនត្រឹមតែជាសាក្សីនៃការសាងសង់គម្រោងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា»។
ជាក់ស្តែង កាលពីពេលកន្លងទៅសាជីវកម្មស្ពានថ្នល់ចិន នៅកម្ពុជា បានបណ្តាក់ទុនចំនួន ២លានដុល្លារអាម៉េរិក ជួយលើកកម្ពស់វិស័យអប់រំ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបានសហការជាមួយសាកលវិទ្យាល័យកំពូលៗ របស់ប្រទេសចិន ដើម្បីរៀបចំប្រព័ន្ធបណ្ដុះបណ្ដាលទេពកោសល្យផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្រាប់វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន ជួយដល់ការរីកចម្រើន និងអភិវឌ្ឍរបស់យុវជនកម្ពុជា។ កាលណាការអប់រំរីកចម្រើន ប្រទេសក៏រីកចម្រើនដូចគ្នា និង មានឆន្ទៈធ្វើឱ្យអស់ពីសមត្ថភាពដើម្បីបណ្តុះទេពកោសល្យផ្នែកហេដ្ឋារចនាសម្ព័ន្ធទន្ទឹមនឹងទស្សនវិស័យអន្តរជាតិសម្រាប់ប្រទេសកម្ពុជា។
យ៉ាងណាមិញ ក្រឡេកទៅមើលបញ្ហាសុខុមាលភាពសង្គម សាជីវកម្មស្ពានថ្នល់ចិន នៅកម្ពុជា បានបរិច្ចាគជាសាច់ប្រាក់ និងសម្ភារៈជាង៧លានដុល្លារអាម៉េរិក។ ជាពិសេសក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ ភាគីចិនបានបរិច្ចាគថវិកាចំនួន ១លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំង ដើម្បីការពារជីវិតប្រជាជន។ ទាំងនេះមិនត្រឹមតែជាការឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់ក្រុមហ៊ុន ប៉ុណ្ណោះទេថែមទាំងជាការបកស្រាយមួយថា "ការឈរលើទូកតែមួយ ត្រូវជួយគ្នាទៅវិញទៅមក ជាស្មារតីរួមគ្នានៃសហគមន៍កម្ពុជាចិន»។
ជារួម សាជីវកម្មស្ពានថ្នល់ចិននៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែធ្វើជាសក្ខីភាពចំពោះទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិនប៉ុណ្ណោះទេ ប៉ុន្ដែក៏បានរួមចំណែកនៃគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ” និងយុទ្ធសាស្ត្របញ្ចកោណ។ នៅពេលអនាគត សាជីវកម្មស្ពានថ្នល់ចិននឹងបន្តចាក់ឫសគល់ក្នុងប្រទេសកម្ពុជា ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការបើកចំហ គោលគំនិតផលប្រយោជន៍រួម និងគោលនយោបាយឈ្នះ-ឈ្នះ ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានកម្រិតខ្ពស់ និងរួមចំណែកកាន់តែរឹងមាំដល់អនាគតរួមគ្នានៃសហគមន៍កម្ពុជា-ចិនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ការណែនាំពិសេស
មនុស្ស៥ប្រភេទ ដែលមិនអាចមានអនាគតភ្លឺស្វាងដោយសារតែភាពខ្ជិលច្រអូស
បើចង់មានជីវិតដែលល្អ អ្នកមិនគួរប្រព្រឹត្តអំពើ៣យ៉ាងនេះឡើយ
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
ក្វាងស៊ីបានចូលរួមក្នុងការកសាងច្រករបៀងថ្មីដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ឈ្នះ-ឈ្នះសម្រាប់គ្រប់ភាគី
យោបល់ទាំងអស់ (0)