
TNAOT News
· 04-09
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #ពិធីស្រង់ព្រះ# #អង្គរសង្ក្រាន្ត# #សង្គម# #ក្រុងតាខ្មៅ# #ព័ត៌មានសង្គម# #គ្រឿងសមុទ្រ#
4118
១.ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នឹងរៀបចំពិធីស្រង់ព្រះតាមទំនៀមទម្លាប់របស់អ្នកស្រុកអង្គរ នៅបរិវេណភូមិខ្ញុំ
អ្នកស្រុកអង្គរ សហការគ្នាជាមួយក្រុមការងារនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គ្រោងនឹងរៀបចំពិធីស្រង់ព្រះ ក្នុងសាលាឆទានក្នុងថ្ងៃចុងក្រោយនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
២.សាហាវមែន! ករណីបុរសម្នាក់ស្រវឹងបើករថយន្តដេញបំបុកជនរងគ្រោះ នៅក្រុងតាខ្មៅ អាចចាត់ទុកជាករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា
សមត្ថកិច្ចក្រុងតាខ្មៅ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សែម វិចទ័រ អាយុ ៣៨ ឆ្នាំ ពីបទប៉ុនប៉ងមនុស្សឃាដ នៅចំណុច ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល វេលាម៉ោង២១:៥០នាទី យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។
៣.អ្នកចូលចិត្តទទួលទានគ្រឿងសមុទ្រសូមប្រុងប្រយ័ត្ន! អាជ្ញាធររកឃើញគ្រឿងសមុទ្រ ៤៤គីឡូក្រាមមានផ្ទុកសារធាតុគីមីរក្សាសព ដាក់លក់ក្នុងផ្សារមោងឫស្សី
មន្រ្តី ក.ប.ប សាខាខេត្តបាត់ដំបង ចុះត្រួតពិនិត្យក្នុងផ្សារមោងឫស្សី រកឃើញគ្រឿងសមុទ្រចំនួនសរុប៤៤គីឡូក្រាមមានផ្ទុកសារធាតុគីមី Formalin ដែលសាធាតុគីមីនេះគឺបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។
៤.កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការនី១៣រូប ដើម្បីទៅច្បាមយកមេដាយនាព្រឹត្តិការណ៍ជើងឯកពិភពលោកនៅប្រទេសថៃ មុនស៊ីហ្គេមចូលមកដល់
សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ១៣រូប ចូលរួមប្រកួតកីឡាឃីកបុកជ្រើសរើសជើងឯកពិភពលោកលើកទី១ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី៧-១២ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។
៥.អាម៉េរិកប្រកាសពន្ធគយទៅវិញទៅមកចូលជាធរមាន ដោយគ្មានការលើកលែងប្រទេសណាមួយឡើយ ខណៈកម្ពុជានៅរក្សា៤៩%ដដែល
ការប្រកាសពន្ធគយទៅវិញទៅមកបានចូលជាធរមាននៅថ្ងៃពុធ ទី០៩ ខែមេសានេះ ដោយពន្ធគយនាំចូលអាម៉េរិកពីកម្ពុជា គ្មានការកែប្រែឡើយគឺរក្សា ៤៩% ដដែល
៦.ហេតុការណ៍បាក់ស្រុតដំបូលក្លឹបរាត្រីដ៏ល្បីមួយនៅសាធារណរដ្ឋដូមីនីក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៩នាក់ និងរបួស២២០នាក់
សោកនាដកម្មបាក់ស្រុតដំបូលក្លិបរាត្រីដ៏ល្បីមួយកន្លែងក្នុងរដ្ឋធានីដូមីនីកបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៩ នាក់ស្លាប់ និង ២២០ នាក់រងរបួស។
៧.រយៈពេលត្រឹមកន្លះខែមុនចូលឆ្នាំថ្មី សមត្ថកិច្ចនគរបាលគ្រប់មូលដ្ឋានបានបង្ក្រាបក្មេងទំនើងបានជិត ១០០នាក់
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានបញ្ជាក់ថា គិតត្រឹមរយៈពេលកន្លះខែមុនចូលឆ្នាំថ្មី គិតចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បង្ក្រាបក្មេងទំនើងជិត ២០ករណី ដោយឃាត់ខ្លួនយុវជនជិត១០០នាក់ បញ្ជូនទៅតុលាការ និងទទួលបញ្ជូនតទៅតាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានា។
៨.រដ្ឋបាលរាជធានីភ្នំពេញ និងនាយកដ្ឋានបង្ការនិងពន្លត់អគ្គីភ័យ អំពាវនាវពលរដ្ឋត្រូវប្រយ័តខ្ពស់ គ្រោះអគ្គិភ័យនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី
រដ្ឋបាលរាជធានីភ្នំពេញ និង នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ បានណែនាំនិងក្រើនរំលឹក ដល់ប្រជាពលរដ្ឋពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ បញ្ហាអគ្គីភ័យកើតឡើងជាយថាហេតុអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។
៩.ពិតជាសាហាវមែន! ស្រ្តីជនជាតិវៀតណាមម្នាក់ដោយចង់បានប្រាក់ធានារ៉ាប់រងពេក ហ៊ានលើកដៃសម្លាប់កូនបង្កើតខ្លួនឯង
ស្ត្រីម្នាក់នៅខេត្ត Quang Nam ភាគកណ្តាល ប្រទេសវៀតណាមត្រូវបានចោទប្រកាន់ថាបានសម្លាប់កូនរបស់ខ្លួនដើម្បីទទួលបានប្រាក់ធានារ៉ាប់រងកាលពី២ឆ្នាំមុន។
១០.អាម៉េរិកនឹងប្រកាសពន្ធលើការនាំចូលឱសថ ដើម្បីបង្ខំឲ្យក្រុមហ៊ុនយក្សផលិតកម្មកាន់តែច្រើនផ្លាស់ប្តូរទីតាំងទៅកាន់សហរដ្ឋអាមេរិកវិញ
ប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារបាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាសពន្ធសំខាន់ៗលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន
យោបល់ទាំងអស់ (0)