TNAOT News

· 04-15

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#

3488

១. គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន! ត្រឹមរយៈពេលមួយថ្ងៃមនុស្សស្លាប់និងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍មាន ២៩នាក់

គិតត្រឹមពីម៉ោង១៤ និង០០នាទីថ្ងៃទី១៤ ដល់ម៉ោងដដែលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជាបានកើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់, រងរបួសធ្ងន់ស្រាលសរុប ២០នាក់។ 

២. សមាសភាពរបស់ជនជាតិចិនដែលឃាត់ខ្លួនបាននៅក្រុងភ្នំពេញកាលពីចុងខែមីនា មិនមែនជាប្រជាជនស្លូតត្រង់ឡើយ 

អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបំភ្លឺព័ត៌មានជុំវិញការចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិចិនមួយចំនួន ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចុះបង្ក្រាបនៅមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែងនៅក្រុងភ្នំពេញកាលពីចុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ។ 

៣. របាំត្រុដិ តែងសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធនូវសព្ទសាធុការពរក្នុងឱកាសឆ្នាំថ្មី 

របាំត្រុដិ គឺជារបាំមួយប្រភេទដែលគេតែងតែសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជារបាំប្រពៃណីមួយបែប ដែលគេធ្វើឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។ ពាក្យ «ត្រុដិ» ជាពាក្យមានដើមមកពីភាសាសំស្រ្កឹតប្រែថា ផ្តាច់ ឬកាត់ផ្ដាច់ គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្ដាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី និងមានជាប់នាមព្រះរាជពិធីមួយ ហៅថា «ត្រស្តិសង្ក្រាន្ត»។ 

៤. ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើងមានពលរដ្ឋសម្រុកទៅលេងកំសាន្តប្រមាណ ៤៨ម៉ឺននាក់ 

ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានមានទាំងទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករប្រមាណ ៤៣ម៉ឺននាក់ បានសម្រុកទៅលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រាន្ដវត្តភ្នំ» ក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចំណែកនៅផ្លូវថ្មើរជើង (Walk Street) វិញក៏មានពលរដ្ឋចំនួន៥ម៉ឺននាក់ដែរមកលេងកំសាន្តនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។ នេះបើតាមបញ្ជាក់នៅលើគណនីបណ្តាញសង្គមរបស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។ 

៥. កម្ពុជានឹងមានភ្លៀងកក់ខែគ្របដណ្តប់រាយប៉ាយនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា 

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជានឹងបន្តមានភ្លៀងកក់ខែ។ 

៦. ចំនួនអ្នកស្លាប់កើនឡើងដល់ ៤៤នាក់ ក្នុងហេតុការណ៍ដួលរលំអគារក្រោយរងគ្រោះរញ្ជួយដីនៅប្រទេសថៃ 

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ អ្នករងគ្រោះក្នុងហេតុការណ៍ដួលរលំអគារក្រោយរងគ្រោះរញ្ជួយដីនៅប្រទេសថៃ ចំនួនអ្នកស្លាប់កើនឡើងដល់ ៤៤ នាក់ និង បាត់ខ្លួន ៥០នាក់ ។ 

៧. ករណីអគ្គិភ័យឆេះសិប្បកម្មផលិតស្បែកជ្រូកនៅបឹងសាឡាង បណ្តាលឲ្យមន្រ្តីអគ្គិភ័យចំនួន ២នាក់រងរបួស 

ករណីអគ្គិភ័យនៅបឹងសាឡាង រាជធានីភ្នំពេញ បណ្តាលឲ្យមន្រ្តីអគ្គិភ័យចំនួន ២នាក់ បានរងរបួស ខណៈអគ្គិភ័យនេះផ្តើមចេញពីឃ្លាំងសិប្បកម្មផលិតស្បែកជ្រូក និងបានរាលដាលដល់ផ្ទះចំនួន ២ល្វែង ទៀត។ 

៨. ឯកឧត្តម ជុំ កុសល រំលឹកដាស់តឿនដល់មនុស្សមួយចំនួន ដែលចូលចិត្តបើកបរបំពានច្បាប់ រំលោភសិទ្ធិអាទិភាពអ្នកដទៃ

ឯកឧត្តម ជុំ កុសល ជួបរឿងហួសចិត្ត និងបានបង្ហោះសារស្នើរសុំដល់ម្ចាស់រថយន្តមួយគ្រឿងដែលបានបើកបរដោយគ្មានទំនួសខុសត្រូវបំពានច្បាប់ រំលោភសិទ្ធិអាទិភាពអ្នកដទៃ ខណៈលោកកំពុងធ្វើដំណើរតាមដងផ្លូវ។

៩. ឈ្វេងយល់ពិធីសាសនា «វាលុកចេតិយ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត! 

ពិធីវាលុកចេតិយ ឬហៅថា «ពូនភ្នំខ្សាច់» គឺគេយកខ្សាច់សុទ្ធ ចាក់នៅកណ្តាលទីធ្លាមួយ ដើម្បីពូនឱ្យចេញជារាងចេតិយ បែរមុខទៅទិសខាងកើត។ តាមទំនៀមប្រជាពលរដ្ឋខ្មែរមានជំនឿថា ពិធីនេះគឺជាការឧទ្ទិសថ្វាយជាតំណាងព្រះចូឡាមណីយចេតិយ ដែលពពួកទេវតាសាងសម្រាប់បញ្ចុះព្រះកេសាធាតុ និងព្រះទាឋធាតុ (ព្រះចង្កូមកែវ) នៅឋានត្រៃត្រឹង្សសួគ៌ ហើយជឿថា នឹងមានផលានិសង្ឃយ៉ាងច្រើន ដូចមានសម្តែងនៅក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រនោះដែរ។ 

១០. សមត្ថកិច្ចកោះហៅស្ត្រីម្នាក់មកអប់រំ ក្រោយដោះអាវបង្ហាញដើមទ្រូងក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង 

សមត្ថកិច្ចកោះហៅស្រ្តីម្នាក់ជាជនជាតិវៀតណាមយកមកអប់រំ ក្រោយធ្វើសកម្មភាពដោះអាវបង្ហាញដើមទ្រូង ក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង និងមានការចែកចាយវីដេអូឃ្លីបនេះនាំឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពេញបណ្ដាញសង្គម។ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស