
Hexuan
· 04-19
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥
#សម្ដេចធិបតី ហ៊ុន ម៉ាណែត# #បណ្តុំព័ត៌មានថ្មីៗ# #គ្រោះរញ្ជួយដី# #ឯកឧត្តម ហ៊ុន ម៉ានី# #សង្គម# #ព័ត៌មានសង្គម#
2656
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. ក្រុមហ៊ុន CCCC ប្តេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឲ្យសម្រេចបានជោគជ័យ
ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) សម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះការផ្ដោតអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការសាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវបរិយាកាសវិនិយោគល្អ។ នេះបើតាមជំនួបពិភាក្សាការងាររវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC)។
២, ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់ជនមានពិការភាព ឲ្យយកសម្តេចពុកជាគំរូសម្រាប់ ឈោងចាប់អនាគតភ្លឺស្វាង
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារនៅលើគណនីបណ្តាញសង្គមនាព្រឹកថ្ងៃទី១៩ ខែមេសានេះ ដោយថ្លែងកោតសរសើរចំពោះសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក និងលើកទឹកចិត្តដល់ជនមានពិការភាពឲ្យយកគំរូតាមវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាឪពុកបង្កើតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្រាប់ជាប្រទីបបំភ្លឺផ្លូវឆ្ពោះទៅឈោងចាប់អនាគតភ្លឺស្វាងរបស់ខ្លួន។
៣,ភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្ទុះការចាប់អារម្មណ៍ខ្លាំងលើរថយន្តក្រុងគ្មានដំបូល ដែលបានបង្ហាញវត្តមានដំបូងគេបង្អស់នៅកម្ពុជា
អាជីវកម្មដឹកអ្នកដំណើរគយគន់ទេសភាពនៅក្នុងរាជធានីភ្នំពេញ តាមរយៈរថយន្តក្រុងគ្មានដំបូលដំបូងគេបង្អស់នៅរាជធានីភ្នំពេញ បានកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដោយក្នុងមួយថ្ងៃ មានភ្ញៀវទេសចរយ៉ាងតិចពី៨០ទៅ១០០នាក់ ធ្វើដំណើរគយគន់ទេសភាពតាមរយៈរថយន្តទំនើបគ្មានដំបូលមួយនេះ។
៤. គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ វាយប្រហារប្រទេស Papua New Guinea (ប៉ាពួញូហ្គីណេ) តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិទេ
ការរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័របានរញ្ជួយចម្ងាយ ១៨១ គីឡូម៉ែត្រ នៅទីក្រុង Kimbe ប្រទេស Papua New Guinea(ប៉ាពួញូហ្គីណេ) កាលពីថ្ងៃសុក្រ (ថ្ងៃទី ១៨ ខែមេសា) ។ នេះបើតាមការឲ្យដឹងពីការអង្កេតភូមិសាស្ត្រសហរដ្ឋអាមេរិក។
៥. គ្រោះរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័រវាយប្រហារកណ្តាលប្រទេសជប៉ុន តែមិនទាន់មានការព្រមានពីរលកយក្សស៊ូណាមិនៅឡើយទេ
យោងតាមទីភ្នាក់ងារអាកាសធាតុបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័របានវាយប្រហារខេត្ត Nagano ភាគកណ្តាលប្រទេសជប៉ុនកាលពីថ្ងៃសុក្រ ដោយមិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។
៦. កុំមើលស្រាលជម្ងឺផ្លូវចិត្តឲ្យសោះ! តារាសម្តែងជប៉ុន Mizuki Itagaki ត្រូវបានគេប្រទះឃើញស្លាប់ទាំងវ័យក្មេង ក្រោយព្យាយាមប្រយុទ្ធនឹងបញ្ហាផ្លូវចិត្ត
តារាសម្តែងជប៉ុន Mizuki Itagaki ត្រូវបានគេប្រទះឃើញស្លាប់នៅអាយុ ២៥ ឆ្នាំ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ៣ ខែ។ អាជ្ញាធរជប៉ុនបានបញ្ជាក់ថា តារាសម្តែង Mizuki Itagaki ដែលបានបាត់ខ្លួនតាំងពីចុងខែមករា ត្រូវបានរកឃើញស្លាប់នៅទីក្រុងតូក្យូ ក្នុងវ័យ ២៥ឆ្នាំ។ យោងតាមគេហទំព័រ The Star ក្រុមគ្រួសាររបស់ Mizuki បានចែករំលែកព័ត៌មាននេះនៅលើ Instagram កាលពីថ្ងៃព្រហស្បតិ៍ដោយបង្ហាញថា តារាសម្តែងរូបនេះបានជួបបញ្ហាសុខភាពផ្លូវចិត្តមួយរយៈ។
៧.ស្រ្តីម្នាក់ដែលបើករថយន្តបុកអ្នកជិះម៉ូតូស្លាប់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនហើយ
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី។
៨. ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងភរិយាបរិច្ចាគថវិការ១ម៉ឺនដុល្លារចូលរួមរំលែកទុក្ខដល់គ្រួសារសពយុវជន ផល្លា រតនា រងគ្រោះរញ្ជួយដីនៅថៃ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបរិច្ចាគថវិការប្រមាណ១ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពលោក ផល្លា រតនា ដែលបានទទួលមរណភាពនៅក្រោមគំនរបាក់បែកនៃការបាក់រលំអគារ ដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ។
៩. កម្មករ-កម្មការិនីរោងចក្រ ចំនួន២៣នាក់ មានអាការៈក្អួតចង្អោរ សង្ស័យពុលអាហារក្រោយហូបនំបញ្ចុក
នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានករណីកម្មករ-កម្មការិនីនៅរោងចក្រមួយកន្លែង ស្ថិតនៅស្រុកកណ្តាលស្ទឹង ចំនួន២៣នាក់ មានអាការៈក្អួតចង្អោរ សង្សយ័ពុលអាហារ ដោយហូបនំបញ្ចុក បច្ចុប្បន្ននេះ កំពុង សម្រាកព្យាបាល នៅមណ្ឌលសុខភាពសៀមរាប ស្រុកកណ្ដាលស្ទឹង និងខ្លះទៀត សម្រាកព្យាបាល នៅគ្លីនិកឯកជន។
១០. ស្នងការរាជធានីភ្នំពេញ បំភ្លឺករណីប្តីប្រពន្ធបាននាំគ្នាលោតទឹកសម្លាប់ខ្លួន ក្រោយតូចចិត្តសមត្ថកិច្ចមិនទទួលបណ្តឹងរបស់ខ្លួន
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានបំភ្លឺព័ត៌មានជុំវិញករណីពីរនាក់ប្តីប្រពន្ធបានលោតទឹកម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ដែលត្រូវបានទូកអ្នកនេសាទសង្រ្គោះទាន់ពេលវេលាដោយតូចចិត្តជាមួយមួយមន្រ្តីបុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មិនទទួលពាក្យបណ្តឹងករណីមិត្តភក្តិចាប់រំលោភប្រពន្ធរបស់ខ្លួន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
បើចង់មានសុខភាពល្អ ផ្លូវចិត្តប្រសើរ ចូរ«ខ្ជិល»ជាមួយរឿង៥ចំណុចនេះ
យោបល់ទាំងអស់ (0)