TNAOT News

· 04-20

ប្រុងប្រយ័ត្ន! ផ្ទះសំណាក់មួយកន្លែងក្នុងក្រុងកំពង់ឆ្នាំង ឆេះម្តងហើយម្តងទៀតបណ្តាលមកពីហេតុនេះសោះ

#មន្ទីរពេទ្យ# #ផ្ទះសំណាក់# #សង្គម# #អគ្គិភ័យឆាបឆេះ# #កំពង់ឆ្នាំង# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2209

ហេតុការណ៍ករណីផ្ទះសំណាក់មួយកន្លែងនៅក្បែរនឹងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិកណ្ដាលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង ៥:៣០នាទីកន្លងទៅ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នោះ ត្រូវបានឆេះសារជាថ្មី នៅថ្ងៃទី២០ ខែមេសា នៅម៉ោងប្រមាណ ៩:០០ព្រឹក។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ព្រឹកថ្ងៃទី ២០ ខែមេសានេះភ្លើងបានបន្តឆេះម្ដងទៀត ហើយភ្លាមៗនោះអាជ្ញាធរខេត្ត និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះមកជួយអន្តរាគមន៍ដោយផ្ទាល់ និងបានដឹកនាំកម្លាំងនគរបាល និងកម្លាំងបង្ការនិងពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ដែលមិនអាចធ្វើឱ្យភ្លើងឆេះររាលដាលទៅកន្លែងផ្សេងបន្តទៀត។ពាក់ព័ន្ធនឹងករណីអគ្គីភ័យឆាបឆេះផ្ទះសំណាក់នេះ លោកលុយ ឌីណា ស្នងការរង នៃស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកបង្ការនិងពន្លត់អគ្គិភ័យបានបញ្ជាក់ឲ្យដឹងថា អគ្គីភ័យឆាប់ឆេះនេះ បណ្ដាលមកពីទុស្សេខ្សែភ្លើង តបណ្ដាញអគ្គិសនីលក្ខណៈខុសបច្ចេកទេសទើបបណ្ដាលឲ្យឆេះតែម្ដង។ ដូច្នេះលោកសូមសំណូមពរដល់ម្ចាស់ផ្ទះសំណាក់ទាក់ទងទៅបណ្ដាញអគ្គិសនីដែលមានបទពិសោធន៍និងបច្ចេកទេស ដើម្បីដំឡើងតសារជាថ្មីជៀសវាងការឆ្លងឆេះម្ដងទៀត នៅក្នុងនោះបានប្រើប្រាស់ឡានទឹកចំនួន៤គ្រឿង អស់ទឹកជាង ១១ឡានដើម្បីពន្លត់រលត់អស់ទាំងស្រុងនៅវេលាម៉ោង ១១៖៣០នាទីដោយទទួលបានជោគជ័យថ្ងៃដដែលនេះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស