
TNAOT News
· 04-20
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#
4556
១. កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។
២. ព្រឹត្តិការណ៍ចែកបាញ់ឆែវជាង ២ម៉ឺនបន្ទះ ដោយឥតគិតថ្លៃ ទាក់ទាញភ្ញៀវទេសចរច្រើនកុះករ
ព្រឹត្តិការណ៍ចាក់បាញ់ឆែវប្រមាណ ២២ ០០០បន្ទះ ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពិសារដោយឥតគិតថ្លៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណវត្តអង្គក្រៅ ស្ថិតនៅភូមិអង្គក្រៅ ឃុំដូនតី ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
៣. កន្លែងលក់ទំនិញទាំងអស់ ត្រូវបិទស្លាកថ្លៃជាប្រាក់រៀល លើគ្រប់មុខទំនិញ និងសេវាទាំងអស់
នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ត្រូវតែបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវារបស់ខ្លួន ជាប្រាក់រៀល(៛)។ នេះបើតាមការកំណត់ដែលប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
៤. រាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន៣០០នាក់
នាយករដ្ឋមន្រ្តីសម្រេចឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានចំនួន៣០០នាក់បន្ថែមទៀតសម្រាប់ បំពេញក្របខណ្ឌឲ្យកងឯកភាព បញ្ជាការដ្ឋានទ័ពអាកាស, កងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គ បញ្ជាការដ្ឋាន,មជ្ឈមណ្ឌលនៃកងយោធពលខេមរភូមិន្ទ ចំណុះមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក, និង វិទ្យាស្ថានបញ្ជការសេនាធិការជាដើម។
៥. នាយករដ្ឋមន្រ្តីថៃនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ
នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
៦. ប្រទេសថៃព្រមានជាសាធារណៈបន្ទាប់ពី មានករណីមនុស្សស្លាប់ បន្ទាប់ពីផឹកស្រាក្រឡុកមានសារធាតុញៀនអំឡុងពិធីសង្ក្រាន្ត
ការិយាល័យក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀន (ONCB) បានចេញសេចក្តីជូនដំណឹងទូទាំងប្រទេស បន្ទាប់ពីមានមនុស្សស្លាប់២នាក់ និងម្នាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារសង្ស័យស្រវឹងស្រា ដែលគេស្គាល់តាមដងផ្លូវថា «Kanom» ឬ «Labubu» ក្នុងពិធីបុណ្យសង្ក្រាន្តថ្មីៗនេះ។
៧. មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងដឹកនាំប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមេសា
តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី និងលោកជំទាវ នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
៨. UNICEF៖ ប្រជាជនមីយ៉ាន់ម៉ាជាង ៦ លាននាក់ កំពុងដង្ហើយរកជំនួយបន្ទាន់
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិនិយាយថា មនុស្សចំនួន ៦.៣ លាននាក់ត្រូវបានគេប៉ាន់ប្រមាណថាត្រូវការជំនួយ និងការការពារជាបន្ទាន់ជាង ៣សប្តាហ៍បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា។
៩. នាវាទេសចរណ៍ឈ្មោះ VIKING ORION សញ្ជាតិ NORWAY បានចូលសំចតទស្សនាកម្ពុជារយៈពេល ២ថ្ងៃ
នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៦,៨ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វ័យតក្រុងព្រះស៊ីហនុ ដោយសុវត្ថិភាព។
១០. គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ សម្រេចបាន ៧០%ហើយ
ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសំណង់ទំនប់អាងទឹកកំពង់គោ ដែលជាទំនប់ទី៣ ដែលចាំបាច់មិនអាចខ្វះបានស្ថិតក្នុងភូមិសាស្រ្តខ្សែទឹកផ្នែកខាងក្រោមរបស់អាងស្ទឹងសែនដែលជាស្ទឹងធំជាងគេ វែងជាងគេរបស់ប្រទេសកម្ពុជា។ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
យោបល់ទាំងអស់ (0)