
TNAOT News
· 04-21
ពលរដ្ឋប្រមាណជាង៨ម៉ឺននាក់ បានជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញនាឱកាសចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ
#រថយន្ដក្រុង# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #រដ្ឋបាលរាជធានីភ្នំពេញ#
2665
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋជិះរថយន្ដក្រុងដោយឥតគិតថ្លៃ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញចំនួន ៨៥ ៨៤៩នាក់ ដោយសន្សំថវិកាជូនពលរដ្ឋជាង ១លាន ៧សែនដុល្លារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងឲ្យដឹងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ អន្តរជាតិកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
សម្ដេចនាយករដ្ឋមន្ដ្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលបានជួយសន្សំសំចៃការចំណាយថវិការបស់ពលរដ្ឋចំនួន១លាន៧សែនដុល្លារ តាមរយៈការបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋទៅមកជាង ២ពាន់ជើង ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សម្ដេចថ្លែងថា៖«សាលារាជធានីភ្នំពេញ បានរៀបចំឡានជិត ៦០០គ្រឿង ហើយក្នុងរយៈពេលពីថ្ងៃទី១១ ដល់ ១៧ បើគិតជាជើង ទាំងទៅ ទាំងមក សរុបជាង ២ ២៥១ជើង ដឹកជញ្ជូនប្រជាជន ៨៥ ៨៤៩នាក់ ហើយគិតជាថវិកាដែលសន្សំ ម្នាក់ ៨ម៉ឺនរៀលមួយជើង គឺសន្សំ ជាង ១លាន ៧សែនដុល្លារ ឲ្យប្រជាពលរដ្ឋយកទៅផ្ទះ ដើរលេងសប្បាយ ខ្ញុំ សូមអរគុណណាស់»។
គួរឲ្យដឹងដែរថា ដោយអនុវត្តតាមប្រសាសន៍របស់សសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើត និងពីស្រុកកំណើតមកភ្នំពេញវិញ ដោយមិនបង់ប្រាក់រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ នាសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ
កុំសុំឱកាស ត្រូវបង្កើតបង្កើនសមត្ថភាព!
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
យោបល់ទាំងអស់ (0)