TNAOT News
· 2025-04-21
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើរឲ្យពលរដ្ឋតាមបណ្តាញសង្គម បញ្ឈប់ការវែកញែករឿងចាក់សាំងបន្តទៀត
#សម្តេចធិបតី ហ៊ុន ម៉ាណែត# #ចាក់សាំង# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2558
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើកទឹកចិត្តដល់ប្រជាពលរដ្ឋបញ្ចប់ការវែកញែករឿងចាក់សាំងនៅខេត្តកំពតជាបន្តទៀត និងជម្រុញឲ្យមានការយោគយល់គ្នាខ្ពស់ចំពោះរឿងតិចតួចដែលបានកើតឡើងក្នុងសង្គម។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
សូមជម្រាបជូនថា កាលពីថ្មីៗនេះមានករណីបុគ្គលិកចាក់សាំងនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈភីធីធីមួយកន្លែងនៅក្នុងខេត្តកំពត ក្រោយស្ត្រីម្នាក់ជាអតិថិជនបានថតពីសកម្មភាពបុគ្គលិកចាក់សាំងរឿងទារលុយបន្ថែម ១០០០រៀល លើអត្រាប្ដូរប្រាក់១ដុល្លារស្មើរនិង ៤ ០០០ រៀល ប៉ុន្តែស្ត្រីជាអតិថិជននោះបានតវ៉ា និងប្រកែកមិនព្រមឱ្យបុគ្គលិកនោះឡើយ ដែលរឿងនេះបានបង្កជាការភ្ញាក់ផ្អើល និងផ្ទុះការវែកញែកយ៉ាងច្រើនព្រោងព្រាតពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម ដោយមានទាំងមតិវិជ្ជមាន និងអវិជ្ជមានមកកាន់បុគ្គលិកចាក់សាំងផង និងស្ត្រីជាអតិថិជនផង។
ក្រោយពីមើលឃើញការវែកញែកឥតឈប់ឈរបែបនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលនិយមលេងបណ្តាញទំនាក់ទំនងសង្គមឲ្យបញ្ចប់ការវែកញែករឿងចាក់សាំងនេះជាបន្តទៀត និងជម្រុញឲ្យមានការយោគយល់គ្នាខ្ពស់ចំពោះរឿងតិចតួចដែលបានកើតឡើងក្នុងសង្គម។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «រឿងតិចតួចបែបនេះមិនគួរឲ្យមានរឿងសោះ ប្រសិនជាយើងចេះយោគយល់គ្នា ហើយចេះនិយាយគ្នាត្រង់ចំណុចខ្វះខាតណាមួយ»។

ទន្ទឹមនឹងនោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ងាកមកសាទរជាមួយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរវិញ ដែលបានរៀបចំឡើងដោយភាពសប្បាយរីករាយ និងគ្មានបញ្ហា ហើយត្រូវចាប់ផ្តើមឆ្នាំថ្មីដោយរឿងល្អៗដើម្បីឲ្យប្រទេសជាតិកាន់តែវិវឌ្ឍន៍ទៅមុខជាបន្តទៀត៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
ផ្នែកឯកជន និងដៃគូពាក់ព័ន្ធចូលរួមជាមួយក្រសួងបរិស្ថាន រួមចំណែកដល់ការកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា
ប្រធានាធិបតីកូឡុំប៊ីគេចពីការប៉ុនប៉ងសម្លាប់ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងអំឡុងពេលហោះហើរ
វិធីដោះស្រាយខ្យល់ស្ងួត ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់
យោបល់ទាំងអស់ (0)