
TNAOT News
· 04-22
អង្គការ UN-ESCAP ប្តេជ្ញាបន្តគាំទ្រកម្ពុជាដើម្បីរៀបចំគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥
#អង្គការ UN-ESCAP# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #សកម្មភាពមីន#
2202
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ (ESCAP) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានជួបប្រជុំទ្វេភាគីជាមួយលោកជំទាវបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្នុងគោលបំណងពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងUN-ESCAP។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ UN-ESCAP ក្នុងការរៀបចំគោលនយោបាយជាតិសកម្មភាពមីនកម្ពុជា ដែលជាផែនទីបង្ហាញផ្លូវវិស័យសកម្មភាពមីននៅកម្ពុជាសម្រាប់រយៈពេល១០ឆ្នាំ ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា សកម្មភាពមីនបានចូលរួមយ៉ាងសំខាន់នៅក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជន កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងបានស្នើសុំ UN-ESCAP បន្តគាំទ្រការអនុវត្តគោលនយោបាយថ្មីនេះ ជាពិសេសលើការកសាងធនធានមនុស្សនវានុវត្តន៍ ការគ្រប់គ្រងទិន្នន័យ និងការកៀរគរធនធានប្រកបដោយចីរភាព។
ជាការឆ្លើយតប លោកជំទាវបណ្ឌិត Armida Salsiah Alisjahbana ប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាគាំទ្រដល់ការលើកកម្ពស់វិស័យប្រាជ្ញាសប្បនិម្មិតនៅកម្ពុជា ក៏ដូចជាការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ និងជំរុញដល់នវានុវត្តន៍ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា តាមរយៈបណ្តាញធុរៈកិច្ចប្រកបដោយចីរភាពរបស់ ESCAPផងដែរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)