
TNAOT News
· 04-22
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥
#សម្តេចធិបតី ហ៊ុន ម៉ាណែត# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#
4272
១. សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានភាពចាំបាច់ដាក់គោលការណ៍ មិនឱ្យនាំចូលរថយន្ដមួយទឹកពីប្រទេសក្រៅឡើយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថាកម្ពុជាគ្មានការចាំបាច់ដាក់គោលការណ៍ ហាមមិនឱ្យនាំចូលរថយន្ដជជុះ ឬរថយន្ដមួយទឹកពីប្រទេសក្រៅ ដើម្បីបង្ខំប្រជាពលរដ្ឋឱ្យទិញរថយន្ដថ្មីនោះទេ។
២. ឯកឧត្តម កត្តា អ៊ន៖ ក្រសួងកំពុងបំពេញនីតិវិធីស្នើសុំសំណងសម្រាប់ពលករខ្មែរស្លាប់ ដោយសារការរញ្ជួយដីនៅថៃ
ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា មកទល់និងពេលនេះ ស្ថានទូត អនុព័ន្ធការងារ និងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងបំពេញនីតិវិធីតាមការកំណត់ពីភាគីថៃ ដើម្បីស្នើសុំសំណងសម្រាប់ពលករខ្មែរស្លាប់ និងរបួស ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ។
៣. អគ្គនាយកដា្ឋនអន្តោប្រវេសន៍ ពុំបានបំបិទសិទ្ធិសេរីភាពឬរារាំងពលរដ្ឋខ្មែរមិនឱ្យទៅរស់នៅ និងធ្វើការងារនៅក្រៅប្រទេសឡើយ
អ្នកនាំពាក្យនៃអគ្គនាយកដា្ឋនអន្តោប្រវេសន៍ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានស្រាយបំភ្លឺជុំវិញការ ចោទប្រកាន់ពីសាធារមតិមួយចំនួនថា ក្នុងពេលថ្មីៗនេះសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានផ្អាកដំណើរពលរដ្ឋខ្មែរមិនឱ្យចាកចេញពីកម្ពុជា ជាពិសេសស្ត្រីខ្មែរដែលរៀបអាពាហ៍ពិពាហ៍ទៅរស់នៅប្រទេសចិន និងអ្នកដែលចង់ទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។
៤. អាជ្ញាធរក្រុងភ្នំពេញដាក់ចេញវិធានការចំនួន៨ចំណុច ដើម្បីទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់នៅក្នុងក្រុង
រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានជូនដំណឹងពីវិធានការចំនួន ៨ចំណុចដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញក្នុងគោលបំណងដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ឱ្យបានកាន់តែប្រសើរ សំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋព្រមទាំងកែលម្អសោភ័ណភាពផងដែរ។
៥. សហរដ្ឋអាមេរិកដាក់ពន្ធថ្មីជាង៣៥០០% លើបន្ទះថាមពលពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡានាំចូលពីកម្ពុជា
សហរដ្ឋអាមេរិកបានសម្រេចដាក់ពន្ធដ៏ខ្ពស់លើបន្ទះថាមពលពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡា ដែលនាំចូលពីបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយក្នុងនោះ កម្ពុជាជាប់ពន្ធរហូតដល់ទៅជាង ៣ ៥០០ ភាគរយ ដោយចោទប្រកាន់ថា ក្រុមហ៊ុនចិននៅបានលក់បង្ខូចតម្លៃនូវទំនិញប្រភេទនេះលើទីផ្សារអាមេរិក។
៦. ការរញ្ជួយដីកម្រិតស្រាលចំនួន ១៣ដង បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅព្រឹកថ្ងៃអង្គារនេះនៅជិតព្រំដែននៃខេត្ត Tak ប្រទេសថៃ
យោងតាមនាយកដ្ឋានឧតុនិយមថៃបានឲ្យដឹងថា ការរញ្ជួយដីកម្រិតស្រាលចំនួន ១៣ដង ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងប្រទេសថៃនៅថ្ងៃអង្គារ ទី២២ ខែមេសនេះ ជាមួយនឹងកម្រិតចាប់ពី ១.៥រ៉ិចទ័រ ដល់ ៣.៤ រ៉ិចទ័រ ។
៧. ឯកឧត្តម ខូវ ឆាយ៖ មេធាវីស្ម័គ្រចិត្ត៣រូប ត្រៀមនឹងការពារក្ដីជូនចំពោះកីឡាករ-កីឡាការិនីដែលរងការជេរប្រមាថ
ដោយមើលឃើញពីរូបភាពអវិជ្ជមាន និងការជេរប្រមាថពីសំណាក់អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ ដែលបានរិះគន់ និងជេរប្រមាថទៅលើកីឡាករ និងអាជ្ញារកណ្ដាលដែលជាមន្រ្តីសហព័ន្ធប្រដាល់គុនខ្មែរ មកដល់នឹងម៉ោងនេះមានមេធាវីស្ម័គ្រចិត្តចំនួន៣រូបហើយ ដើម្បីត្រៀមការពារកីឡាករ-កីឡាការិនីពីការជេរប្រមាថ ខណៈប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ប្ដេជ្ញាមិនឲ្យមានរូបភាពជេប្រមាថ និងបង្កើតវប្បធម៍មិនល្អនៅក្នុងវិស័យប្រដាល់គុនខ្មែរបន្តទៀតនោះទេ។
៨. អ្នកដំណើរជម្លៀសខ្លួនចេញពីយន្តហោះ Delta បន្ទាប់ពីឆេះកន្ទុយម៉ាស៊ីននៅអាកាសយានដ្ឋាន Florida
មន្ត្រីអាកាសយានដ្ឋានបាននិយាយថា យន្តហោះ Delta Air Lines បានឆេះកាលពីថ្ងៃច័ន្ទ មុនពេលរៀបនឹងហោះឡើងនៅអាកាសយានដ្ឋានកណ្តាលរដ្ឋ Florida សហរដ្ឋអាមេរិក ដោយបង្ខំឲ្យមានការជម្លៀសអ្នកដំណើរចេញជាបន្ទាន់។ ក្រុមហ៊ុន Delta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានរបាយការណ៍ណាមួយនៃការរងរបួសក្នុងអំឡុងពេលមានអគ្គិភ័យនៅលើយន្តហោះនៅឯអាកាសយានដ្ឋានអន្តរជាតិ Orlando នោះទេ។
៩. ក្លឹបបាល់ទាត់ភ្នំពេញក្រោន ប្រកាសលើកការប្រកួតពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បើយោងតាមចុះផ្សាយផេកផ្លូវការរបស់ខ្លួន ភ្នំពេញក្រោនបញ្ជាក់ថា បន្ទាប់ពីបានទទួលដំណឹងអំពីការបាត់បង់ធនធានកីឡាករដ៏ល្អសម្រាប់ក្លិបបាល់ទាត់វិសាខាគឺកីឡាករ ទេស សម្បត្តិ ពិតជាមានភាពតក់ស្លុតជាខ្លាំងនិងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងញាតិមិត្តនៃសព។
១០. កូរ៉េខាងត្បូងរំពឹងថា កិច្ចចរចាពាណិជ្ជកម្មអាម៉េរិកនាំទៅរកដំណោះស្រាយដែលមានប្រយោជន៍ទៅវិញទៅមក
ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះថា លោករំពឹងថា កិច្ចពិភាក្សាពាណិជ្ជកម្មក្នុងសប្តាហ៍នេះជាមួយសហរដ្ឋអាមេរិកនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយដែលមានផលប្រយោជន៍ទៅវិញទៅមក។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥ នេះអត់មានព្រលាន យន្តហោះផ្ទាល់ខ្លួនទេ
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
យោបល់ទាំងអស់ (0)