
TNAOT News
· 04-23
ឯកឧត្តម ឌី វិជ្ជា៖ ក្លឹបព្រះខ័នរាជស្វាយរៀងមានពេលសមរម្យត្រៀមប្រកួត AFC Challenge League ក្រោយប្រកាសលើកថ្ងៃប្រកួតជើងទី២
#បាល់ទាត់កម្ពុជា# #NEW NEWS# #TNAOT SPORT# #កីឡា# #ឯកឧត្តម ឌី វិជ្ជា# #AFC Challenge League#
2318
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហោះសារថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងសមាជិកក្លឹបបាល់ទាត់បឹងកេតទាំងអស់ ដែលបានឯកភាពលើកថ្ងៃប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ជើងទី២) នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥។
ក្រោមការបង្ហោះរបស់ឯកឧត្តម ឌី វិជ្ជា មានខ្លឹមសារបន្តទៀតថា ការលើកថ្ងៃប្រកួតនេះ គឺដើម្បីទុកឱកាសឱ្យក្រុមកីឡាករ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង មានពេលវេលាសមរម្យសម្រាប់សម្រាក និងហ្វឹកហាត់ត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ឯកឧត្តម ឌី វិជ្ជា បានកោតសរសើរចំពោះស្មារតីកីឡា និងការយោគយល់របស់ក្លឹបបាល់ទាត់បឹងកេត ដែលបានបង្ហាញពីសាមគ្គីភាព និងការគាំទ្រដល់ក្លឹបព្រះខ័នរាជស្វាយរៀង ក្នុងការចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។
គួរបញ្ជាក់ផងដែរ ការប្រកួតជើងទី១ របស់ព្រះខ័នរាជស្វាយរៀង ជាមួយបឹងកេត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ធ្វើនៅថ្ងៃទី២៣ ខែមេសានេះ ខណៈជើងទី២ នៅថ្ងៃទី៧ ខែឧសភា ពោលគឺរយៈពេលត្រឹមតែ៣ថ្ងៃមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ជាមួយក្រុម FK Arkadag នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត
លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
យោបល់ទាំងអស់ (0)