
TNAOT News
· 04-23
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
#សម្ដេចតេជោ ហ៊ុន សែន# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ក្រសួងបរិស្ថាន# #ព័ត៌មានសង្គម# #នាយករដ្ឋមន្ត្រីថៃ#
4330
១.កុមារីតូចលក់កម្រងផ្កាសម្ដីផ្អែម កំពុងតែអង្រួតចិត្តមហាជនក្នាញ់គ្រប់គ្នា
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វែងរកកុមារីតូចម្នាក់ដែលលក់កម្រងផ្កាសម្ដីផ្អែមកំពុងតែល្បីខ្លាំងក្នុងបណ្ដាញសង្គម ដោយមានការចែករំលែកយ៉ាងច្រើនស្ងើចសរសើរដល់កុមារីរូបនេះដែលជាក្មេងស្រីតូចសោះ តែមានយុទ្ធសាស្រ្ដទីផ្សារ និងមានសម្ដីផ្អែមក្នុងការទាក់ទាញចិត្តអតិថិជន។
២.នាយករដ្ឋមន្ត្រីថៃអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ
លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
៣.ក្រសួងបរិស្ថាន បានចូលរួមរំលែកទុក្ខពីរនាក់ប្តីប្រពន្ធដែលបានស្លាប់ដោយសារដើមសំរងសង្កត់លើនាខេត្តកោះកុង
ក្រសួងបរិស្ថានបានចូលរួមរំលែកទុក្ខ និងសំដែងការសោកស្តាយចំពោះគ្រួសារប្តីប្រពន្ធចំនួន២នាក់ ដែលទទួលមរណភាពដោយសារដើមសំរងរលំសង្កត់ពីលើក្រោយកាប់ដើម្បីប្រមូលផ្លែ នៅក្នុងតំបន់ព្រៃ នៃភូមិសាស្រ្តខេត្តកោះកុង។
៤.ក្រសួងព័ត៌មាន ស្នើប្រព័ន្ធផ្សព្វផ្សាយចូលរួមបញ្ឈប់នូវការផ្សព្វផ្សាយឱសថបុរាណដែលគ្មានការអនុញ្ញាត
ក្រសួងព័ត៌មាន ស្នើដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមសហការទប់ស្កាត់ និងបញ្ឈប់នូវការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
៥.សណ្ឋាគារ Dhara Dhevi ក្នុងខេត្ត Chiang Mai ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រងការខូតខាតទាំងស្រុង
នៅម៉ោងប្រហែល ១៖៥០ នាទីព្រឹកឈានចូលថ្ងៃពុធ ទី២៣ ខែមេសានេះ មានករណីអគ្គិភ័យបានឆាបឆេះសណ្ឋាគារដ៏ប្រណិតមួយដែលមានឈ្មោះថា Dhara Dhevi មានទីតាំងស្ថិតនៅសង្កាត់ Tha Sala ស្រុក Muang ខេត្ត Chiang Mai ប្រទេសថៃ។
៦.គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ វាយប្រហារកោះ Talaud របស់ប្រទេសឥណ្ឌូណេស៊ី
គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយលុកកោះ Talaud ដាច់ស្រយាលរបស់ប្រទេសឥណ្ឌូណេស៊ី កាលពីរសៀលថ្ងៃអង្គារ ដោយអង្រួនអគារជាច្រើនដូចជានៅភាគខាងត្បូងប្រទេសហ្វីលីពីន ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួស ឬការខូចខាតភ្លាមៗនោះទេ។
៧.អាម៉េរិក ប្ដេជ្ញាចិត្តយ៉ាងមុតមាំធ្វើជាដៃគូសន្ទនាជាមួយបណ្ដាប្រទេសអាស៊ាន
សហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូសន្ទនាជាមួយបណ្ដាប្រទេសអាស៊ាន ទាំងកិច្ចការពារតំបន់អាស៊ាន ព្រមទាំងជួយលើកស្ទួយតំបន់អាស៊ានឱ្យក្រោកឈរបានរឹងមាំ។
៨.ករណីផ្ទុះគ្រាប់មីនតោនកំឡុងភ្ជួរដីចម្ការនៅចំនុចភូមិអូរជីក ខេត្តឧត្តរមានជ័យបណ្តាលឲ្យអ្នកបើកបរត្រាក់ទ័រម្នាក់រងរបួសធ្ងន់ធ្ងរ
ករណីផ្ទុះគ្រាប់មីនតោនកំឡុងភ្ជួរដីចម្ការនៅចំនុចអូរថ្មក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥បានបណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រម្នាក់រងរបួសជាទម្ងន់ និងត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។
៩.វិបត្តិការបំពុលបរិយាកាសរបស់ប្រទេសប៉ាគីស្ថាន កំពុងប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កុមារ
ប្រទេសប៉ាគីស្ថានកំពុងប្រកួតប្រជែងដើម្បីដោះស្រាយវិបត្តិការបំពុលបរិយាកាសដែលកំពុងបង្កឲ្យមានការភ័យខ្លាចនៃភាពអាសន្នផ្នែកសុខភាពទូទាំងប្រទេស។
១០.មេដឹកនាំពិភពលោកត្រៀមចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប Francis
មេដឹកនាំពិភពលោកជាច្រើនបានប្រកាសថាពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូមសម្រាប់ពិធីបុណ្យសពរបស់សម្តេចប៉ាប Francis នៅថ្ងៃសៅរ៍ (ថ្ងៃទី២៦ ខែមេសា) ដែលត្រូវបានគេរំពឹងថានឹងទាក់ទាញហ្វូងមនុស្សយ៉ាងច្រើននៅទីលានចតុរង្គមុខព្រះវិហាទល់មុខវិហារ St Peter's Basilica នៅបុរីវ៉ាទីកង់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
យោបល់ទាំងអស់ (0)