
TNAOT News
· 04-25
អាជ្ញាធរខេត្តពោធិ៍សាត់ នឹងដាំដើមឈើចម្រុះជាង១២ម៉ឺនដើមនៅតំបន់ភ្នំ១៥០០ នាចុងខែមេសាខាងមុខនេះ
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2948
រដ្ឋបាលខេត្តខេត្តពោធិ៍សាត់ បានពិភាក្សាស្តីពីផែនការដាំដើមឈើចម្រុះឡើងវិញ ក្នុងដំណាក់កាលទី២ ចំនួន១២ម៉ឺនដើម នៅចុងខែមេសា ឆ្នាំ២០២៥ នៅលើផ្ទៃដី២៦៤ហិកតា ដើម្បីឱ្យកាន់តែមានសោភណ្ឌភាព និងសមិទ្ធផលផ្លែផ្កា។
បើយោងតាមការអោយដឹងពីរដ្ឋបាលខេត្តពោធិ៍សាត់ បានលើកឡើងថា នៅតាមដងផ្លូវជាតិលេខ៥៥ តំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមកិច្ចសហការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited បានពិភាក្សាស្តីពីផែនការដាំដើមឈើចម្រុះឡើងវិញ ក្នុងដំណាក់កាលទី២ ចំនួន១២ម៉ឺនដើម នៅចុងខែមេសា ឆ្នាំ២០២៥ នៅលើផ្ទៃដី២៦៤ហិកតា ដើម្បីឱ្យកាន់តែមានសោភណ្ឌភាព និងសមិទ្ធផលផ្លែផ្កា។ យ៉ាងណា បន្ទាប់ពីបានដាំដំណាក់កាលទី១ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤កន្លងទៅ នៅលើផ្ទៃដី៤៥ហិកតា ចំនួន៥ម៉ឺនដើម ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។
ទន្ទឹមនិងនេះ កាលពីថ្ងៃសុក្រទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ តំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នា បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីដំណើរការស្តារបរិស្ថានឡើងវិញ នៅតំបន់អន្ទង់អាំង ផ្លូវបុប្ផាលាក់ខ្លួន ឬភ្នំ១៥០០ ខេត្តពោធិ៍សាត់សម្រាប់ដំណាក់កាលទី២ ដោយមានការចូលរួមពីក្រុមហ៊ុន Renaissance Minerals (Cambodia) Limited តំណាងមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងមន្ត្រីការិយាល័យជំនាញមួយចំនួនទៀត ដើម្បីស្ដារឡើងវិញនៅព្រៃឈើដែលបានកាប់ទន្រ្ទានកន្លងមក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ភ្នំយ៉ាវយ៉ៃ ដែលជាកន្លែងឧទ្ធម្ភាគចក្រធ្លាក់ គឺជាភ្នំខ្ពស់ជាងគេទី៧ នៅកម្ពុជា
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
យោបល់ទាំងអស់ (0)