
TNAOT News
· 04-26
សម្តេចតេជោ ហ៊ុន សែន៖ «ប្រសិនបើមានកូននិងចៅច្រើន សូមកុំលំអៀងឲ្យសោះត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា»
#សម្តេចតេជោ ហ៊ុន សែន# #NEW NEWS# #សង្គម# #ការអប់រំ# #ព័ត៌មានសង្គម#
2990
នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធន៍នៃការអប់រំកូនចៅ «ប្រើប្រាស់ភាពជិតស្និទ្ធ មើលថែពួកគេពីតូចៗរហូតដល់ធំ និងកុំលំអៀងឲ្យសោះ ត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា»។
នេះបើយោងតាមរយៈសាររបស់សម្តេចតេជោ មានខ្លឹមសារបែបនេះថា៖ «កាលពីចៅនៅតូចៗគឺបែបនេះដណ្តើមគ្នាឲ្យតាព ឬអោបដល់ធំឡើងបានមកត្រឹមក្បែរ។នៅសល់ចៅទី២១និង២២គ្រាន់មកជិតនិងថើបលោកតា។ជិវិតមនុស្សកាន់តែចាស់កាន់តែឯកោតែនេះជាក្រិត្យក្រមធម្មជាតិដែលជៀសមិនរួច»។
សម្ដេចក៏បានបន្ថែមទៀតថា៖ «ខ្ញុំអប់រំកូននិងចៅបែបនេះគឺប្រើប្រាស់ភាពជិតស្និតមើលថែពួកគេពីតូចៗរហូតដល់ធំទោះពួកគេមិនមានពេលច្រើនជួបយើងទៀតក៏ដោយ។វិន័យខ្ញុំប្រើតែជាមួយកូនតែមិនបានប្រើចំពោះចៅទេ។ ប្រសិនមានកូននិងចៅច្រើនសូមកុំលំអៀងឲ្យសោះត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា កុំលើកមួយដាក់មួយដែលនេះគឺជាចំណែកតូចមួយនៃជោគជ័យក្នុងការអប់រំកូននិងចៅរបស់ខ្ញុំ»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គន្លឹះទាំង ៥ ជាការសងសឹកដ៏ល្អបំផុត ទៅកាន់មនុស្សដែលក្បត់ និងធ្វើបាបអ្នក
“កុំ” ទាំង ៥ ត្រូវចងចាំឱ្យបានច្បាស់ ដើម្បីកុំឱ្យជីវិតនេះ ត្រូវជួបរឿងខាតបង់ច្រើនពេក
ធ្វើជាមនុស្សប្រុសត្រូវចេះប្រកាន់ខ្ជាប់អត្តចរិត៣យ៉ាងនេះ ទើបគ្រួសារអាចមានសុភមង្គល
ឱវាទព្រះពុទ្ធអង្គទាំង ១០ ចំណុច គ្រប់គ្នាត្រូវចងចាំទុកជាប់ក្នុងចិត្ត
យោបល់ទាំងអស់ (0)