
TNAOT News
· 04-26
គ្រូបង្វឹកបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដាក់ក្ដីសង្ឃឹមខ្ពស់លើការយកឈ្នះក្រុមអង្គថៃហ្គឺរនាល្ងាចស្អែកនេះ
#បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា# #ក្លឹបព្រះខ័នរាជស្វាយរៀង# #Pep Munoz#
3224
ថ្លែងអោយដឹងនៅក្នុងសន្និសិទ្ធសារព័ត៌មាននាព្រឹកនេះ លោក Pep Munoz បានលើកឡើងថា ក្លឹបព្រះខ័នរាជស្វាយរៀងនៅតែចង់រក្សាកំណត់ត្រាឈ្នះចំពោះការប្រកួតស្អែកនេះ ប៉ុន្តែលោកនៅតែមានការព្រួយបារម្ភចំពោះក្រុមកីឡាករមកពីក្លឹបបាល់ទាត់អង្គរថៃហ្គឺរ ត្បិតលោកមើលឃើញក្លឹបមួយនេះសម្បូរកីឡាករល្អៗ និងសមត្ថភាពលេងលើទីលានប្រកួត គឺលឿន និងស្វាហាប់ខ្លាំង។
លោកបានបន្ថែមថា កាលប៉ះគ្នាកន្លងមកជាមួយក្រុមបាល់ទាត់អង្គរថៃហ្គឺរ គឺ កីឡាករពួកគេហាក់ដាក់សម្ពាធខ្លាំងលើក្រុមបាល់ទាត់ព្រះខ័ណ្ឌរាជស្វាយរៀង នឹងបានបំប៉ោងសំណាញ់ទីលើក្រុមបាល់ទាត់របស់ខ្លួនជាច្រើនគ្រាប់ថែមទៀតផង។
“ការប្រកួតស្អែកនេះ យើងនឹងប្រឹងប្រែងធ្វើអោយបានល្អនៅពេលណាក្រុមរបស់យើងទទួលបានបាល់ គឺត្រូវគ្រប់គ្រងអោយបានល្អដើម្បីរក្សាកំណត់ត្រាការឈ្នះរបស់យើង បើទោះបីជាកន្លងមក ក្រុមបាល់ទាត់អង្គរថៃហ្គឺរមិនដែលឈ្នះការប្រកួតក៍ពិតមែន ក៍ប៉ុន្តែពួកគេតែងតែស៊ុតបញ្ចូលទីគូរប្រកួតជាញឹកញយ”
លោកបានសង្កត់ធ្ងន់ថា បើទោះបីកន្លងមកក្រុមកីឡាករបាល់ទាត់ព្រះខ័នរាជស្វារៀង មានកម្មវិធីប្រកួតជាប់ៗគ្នាច្រើន និងមានកីឡាករមួយចំនួនរងបួសអំឡុងពេលប្រកួត ប៉ុន្តែលោកមកទល់និងពេលនេះ លោកក៍បានផ្លាស់ប្ដូរកីឡាករមួយចំនួន ដែលជាហេតុវាជាឱកាសមួយដែលអាចនឹងងាយបង្កើតអោយមានកំហុសអំឡុងការប្រកួត ដែលអាចនឹងអោយដៃគូរប្រកួតដាក់សម្ពាធមកលើក្រុមគ្រប់ពេល។
កីឡាករខ្មែរ-អ៊ិស្លាម សេត រ៉ូស៊ីប បានលើកឡើងថា លោកនិងមិត្តរួមក្រុមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តយកឈ្នះលើក្រុមបាល់ទាត់អង្គរថៃហ្គឺរ ដោយនឹងអនុវត្តន៍ទៅតាមការណែនាំរបស់គ្រូបង្វឹក ជាពិសេសប្ដេជ្ញាយកជ័យជំនះក្នុងនាមជាម្ចាស់ផ្ទះដោយមិនឱ្យអ្នកគាំទ្រខកបំនងឡើយ។
គួរបញ្ជាក់ថា ក្រៅពីត្រូវប៉ះគ្នាជាមួយក្រុមអង្គរថៃហ្គឺនៅថ្ងៃស្អែក ក្រុមបាល់ទាត់លីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះគឺនឹងប្រកួតលើកទី៣របស់ខ្លួន នៅពហុកីឡដ្ឋានដ៏ធំបំផុតនៅប្រទេសកម្ពុជា ហើយជាការប្រកួតផ្តាច់ព្រ័ត្រ និងជាការធ្វើម្ចាស់ផ្ទះពានរង្វាន់អាស៊ីលំដាប់ទី៣លើកដំបូងផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)