
TNAOT News
· 04-26
អបអរសាទរ! លោកឪពុក របស់លោក G-Devith រកឃើញគូជីវិតរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធម
#G-Devith# #NEW NEWS# #ទេព បូព្រឹក្ស# #កម្សាន្ត# #តារាខ្មែរ#
2792
មហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងបានចូលរួមអបអសាទរព្រោងព្រាត ខណៈបានឃើញនៅវីដេអូ ក៏ដូចជារូបភាពដែលអ្នកនាង ទេព បូព្រឹក្ស និង លោក G-Devith បានបង្ហោះចែកចាយក្នុងបណ្ដាញសង្គមពីថ្ងៃមង្គលការរបស់ លោកឪពុក លោក G-Devith ដែលបានរកឃើញដៃគូជីវិតដ៏សាកសមអាចបន្តកាន់ដៃគ្នាទៅថ្ងៃអនាគត ព្រមទាំងត្រៀមនឹងធ្វើជាមេបាក្នុងថ្ងៃពិសេសរបស់កូនប្រុសស្រីនាប៉ុន្មានខែខាងមុខនេះ។
បើងាកមកមើលវីដេអូពីទិដ្ឋភាពក្នុងពិធីមង្គលការរបស់ឪពុក លោក G-Devith វិញ គឺរៀបចំឡើងយ៉ាងអធិកអធមមានអ្នកភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយនិងស្នាមញញឹម បន្ថែមពីនេះ លោក G-Devith ក៏បានឡើងឆាកនិយាយជូនពរដ៏មានអត្ថន័យដល់ លោកឪពុក មុខភ្ញៀវកិត្តិយសយ៉ាងច្រើន ព្រមទាំងបានបង្ហើលសំនៀងបង្កបរិយាកាសឲ្យកាន់តែសប្បាយរីករាយថែមទៀតផង។
យ៉ាងណាមិញក្នុងនោះបើយោងតាមសំណេររបស់ លោក G-Devith បានបង្ហាញក្នុងបណ្ដាញសង្គមបង្ហាញពីអារម្មណ៍រំភើបបែបនេះថា៖ «ថ្ងៃនេះមានកិត្តិយសបានចូលរួមមង្គលការ ឯកឧត្តមពុក រស់ កុសល នៅបាត់ដំបង។ អណឹះតទៅមុខកូនសូមជូនពរឪអោយជួបប្រទះតែសេចក្តីសុខ»។
ក្រោយពីបានឃើញបែបនេះហើយបណ្ដាអ្នកគាំទ្រជាច្រើនបានចូលស៊ែចែករំលែកបន្ត និងចូលរួមអបអរសាទរ នឹងមានអ្នកខ្លះទៀតបានចូលទៅខមិនបែបលេងសើចថា«ខែ៤ការឪ ខែ៦ការកូនអេមញាក់» គួរបញ្ជាក់ផងដែលថា អ្នកនាង ទេព បូព្រឹក្ស និង លោក G-Devith បានប្រកាសជាផ្លូវការថ្ងៃរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)