TNAOT News

· 04-26

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#

3277

១. សម្តេចតេជោ ហ៊ុន សែន៖ «ប្រសិនបើមានកូននិងចៅច្រើន សូមកុំលំអៀងឲ្យសោះត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា»

នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធន៍នៃការអប់រំកូនចៅ «ប្រើប្រាស់ភាពជិតស្និទ្ធ មើលថែពួកគេពីតូចៗរហូតដល់ធំ និងកុំលំអៀងឲ្យសោះ ត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា»​។ 

២, រដ្ឋាភិបាលកម្ពុជា បានបង្កើតពានរង្វាន់ជាលើកដំបូងដើម្បីវាយតម្លៃរោងចក្រសហគ្រាសនៅកម្ពុជាដែលមានភាពសុខសាន្តដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្តល់ពានរង្វាន់ជូនរោងចក្រសហគ្រាសដែលបានអនុវត្តលក្ខខណ្ឌការងារល្អប្រសើរនៅក្នុងរោងចក្ររបស់ខ្លួនដែលបង្កើតបានជាសហគ្រាសប្រកបដោយភាពសុខសាន្ត។

៣.រកឃើញម្ចាស់ជ័យលាភី កម្មវិធីប្រកួត “"ស្ពានភាសាចិន" ពិភពលោក លើកទី២៤ សម្រាប់ថ្នាក់ឧត្តមសិក្សានៅកម្ពុជា

នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម វ៉ាង វិនពីន ( Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាសហធិបតី ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត "ស្ពានភាសាចិន" ពិភពលោក លើកទី២៤ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

៤.មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ចូលរួមពិធីបាញ់បង្ហោះនាវាពិឃាតថ្មីរបស់កងទ័ពជើងទឹក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសៅរ៍ទី ២៦ ខែមេសាថា ប្រទេសកូរ៉េខាងជើងបានបង្ហាញនាវាចម្បាំងថ្មីមួយដែលខ្លួនអះអាងថាជានាវាពិឃាតបំពាក់ដោយអាវុធដ៏មានឥទ្ធិពលបំផុតនៅក្នុងពិធីបាញ់បង្ហោះដែលចូលរួមដោយមេដឹកនាំ Kim Jong Un ។

៥. ការបាញ់ប្រហារនៅកាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថាន បណ្តាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែខ្លាំង

ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សរវាងឥណ្ឌា និងប៉ាគីស្ថាន ជុំវិញការបាញ់ប្រហារដ៏សាហាវនៅកាស្មៀរកំពុងចាប់ផ្តើមមានផលវិបាកសេដ្ឋកិច្ចតិចតួចសម្រាប់ប្រទេសទាំងពីរ។

៦.រញ្ជួយដីកម្រិតស្រាលចំនួន ១១ បានអង្រួននៅក្នុងប្រទេសមីយ៉ាន់ម៉ា និង ខេត្តភាគខាងជើងរបស់ថៃនៅព្រឹកថ្ងៃសៅរ៍នេះ

យោងតាមនាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថា ការរញ្ជួយដីកម្រិតស្រាលចំនួន ១១ ដែលមានកម្រិតពី ១.៣ ដល់ ៣.១ ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងប្រទេសថៃនៅព្រឹកថ្ងៃសៅរ៍ នេះ ។ នាយកដ្ឋានអង្កេតការរញ្ជួយដីបានរាយការណ៍ថា ការរញ្ជួយដីចំនួនពីរបានកើតឡើងនៅក្នុងខេត្ត Mae Hong Son ។

៧.អ្នកជំនាញសុខភាព សាទរដែលរដ្ឋាភិបាលបិទលែងឱ្យមានរង្វាន់លើកំប៉ុងស្រាបៀរ និងភេសជ្ជៈ

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា បានប្រាប់សារព័ត៌មានត្នោតញូស៍នៅថ្ងៃនេះថា ដើម្បីកាត់បន្ថយអំពីផលប៉ះពាល់ដោយសារគ្រឿងស្រវឹង គឺការហាមឃាត់ការផ្សាយពានិជ្ជកម្មគ្រឿងស្រវឹងអោយមានប្រសិទ្ធភាពខ្ពស់ និងមានភាពទូលំទូលាយ ពិព្រោះការផ្សាយពាណិជ្ជកម្មគ្រប់រូបភាពនេះហើយ ដែលទាក់ទាញយុវជនអោយមានអ្នកប្រើប្រាស់ជាកុមារ ចាប់ផ្ដើមសេពគ្រឿងស្រវឹង និងមានចំនួនអ្នកសេពគ្រឿងស្រវឹងកាន់តែច្រើន។ 

៨.អតីតកូនអ្នកមានម្នាក់ត្រូវតុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគាររយៈពេល ១០ ឆ្នាំពីបទលួចគ្រឿងអលង្ការនិងកាបូបនៅផ្សារទំនើបក្នុងក្រុងហូជីមិញ

បុរស​ម្នាក់​ដែល​បាន​បន្លំ​ខ្លួន​ជា​អតិថិជន ​ជា​អ្នក​មាន​ដើម្បី​លួច​វត្ថុ​ប្រណិត​តម្លៃ ៣ ពាន់​លាន​ដុង (១១៥.៣០០ ដុល្លារ​អាម៉េរិក) ពី​ផ្សារ​ទំនើប​មួយ​ក្នុង​សង្កាត់ ១ នៃ​ទីក្រុង​ហូជីមិញ ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគាររយៈពេល ១០ ឆ្នាំ។ តុលាការទីក្រុង​ហូជីមិញបានរកឃើញថា លោក Phan Van Chien អាយុ ៣៣ ឆ្នាំ មានទោសពីបទ លួចកាលពីថ្ងៃព្រហស្បតិ៍។

៩.អបអរសាទរ! លោកឪពុក របស់លោក G-Devith រកឃើញគូជីវិតរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធម

មហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងបានចូលរួមអបអសាទរព្រោងព្រាត ខណៈបានឃើញនៅវីដេអូ ក៏ដូចជារូបភាពដែលអ្នកនាង ទេព បូព្រឹក្ស និង លោក G-Devith បានបង្ហោះចែកចាយក្នុងបណ្ដាញសង្គមពីថ្ងៃមង្គលការរបស់ លោកឪពុក លោក G-Devith ដែលបានរកឃើញដៃគូជីវិតដ៏សាកសមអាចបន្តកាន់ដៃគ្នាទៅថ្ងៃអនាគត ព្រមទាំងត្រៀមនឹងធ្វើជាមេបាក្នុងថ្ងៃពិសេសរបស់កូនប្រុសស្រីនាប៉ុន្មានខែខាងមុខនេះ។

១០.គ្រូបង្វឹកបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដាក់ក្ដីសង្ឃឹមខ្ពស់លើការយកឈ្នះក្រុមអង្គថៃហ្គឺរនាល្ងាចស្អែកនេះ

ថ្លែងអោយដឹងនៅក្នុងសន្និសិទ្ធសារព័ត៌មាននាព្រឹកនេះ លោក Pep Munoz បានលើកឡើងថា ក្លឹបព្រះខ័នរាជស្វាយរៀងនៅតែចង់រក្សាកំណត់ត្រាឈ្នះចំពោះការប្រកួតស្អែកនេះ ប៉ុន្តែលោកនៅតែមានការព្រួយបារម្ភចំពោះក្រុមកីឡាករមកពីក្លឹបបាល់ទាត់អង្គរថៃហ្គឺរ ត្បិតលោកមើលឃើញក្លឹបមួយនេះសម្បូរកីឡាករល្អៗ និងសមត្ថភាពលេងលើទីលានប្រកួត គឺលឿន និងស្វាហាប់ខ្លាំង៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)