
TNAOT News
· 05-04
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #សម្តេចតេជោ# #សង្គម# #ប្រទេសថៃ# #សម្តេចធិបតី# #ប្រទេសឥណ្ឌូណេស៊ី# #ព័ត៌មានសង្គម#
4070
១.សម្តេចធិបតី៖ បើចង់ឱ្យតម្លៃសារព័ត៌មានរបស់ខ្លួនអាចរក្សាបាននូវជំនឿ អ្នកសាព័ត៌មានត្រូវប្រកាន់ភ្ជាប់ កត្តា៣សំខាន់ៗ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការថែរក្សានៃតម្លៃនេះ គឺពិតជាបានពឹងផ្អែកទៅលើកត្តាជាច្រើនក្នុងចំណោមនេះការប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈបានច្បាស់លាស់ ដែលក្នុងនោះមានកត្តា៣សំខាន់គឺ កត្តាទី១សុក្រឹតភាព ទី២សុចរិតភាព និងទី៣ទំនួលខុសត្រូវ ។
២.សម្តេចតេជោ នឹងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី និងនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃ ទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។
៣.ព្រឹត្តិការណ៍ដ៏ធំ និងកើតឡើងនៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង នៅក្នុងខែឧសភាខាងមុខនេះ
ព្រឹត្តិការណ៍ដ៏ធំ និងកើតឡើងនៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែឧសភា នឹងមានបុណ្យវិសាខបូជា នៅខេត្តកណ្តាល «VISAK BOCHEA» at Kandal Province និងថ្ងៃទី១៥ ខែឧសភា នឹងមានព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង «ROYAL PLOUGHING CEREMONY» at Kampong Chhnang Province។
៤.ពលរដ្ឋ រំភើបក្រោយអាជ្ញាធររៀបចំផ្លូវក្រាលកៅស៊ូប្រវែងជិត ៦គីឡូម៉ែត្រ ជាដង្ហើមសេដ្ឋកិច្ចជួយលើកកម្ពស់ជីវភាពរស់នៅ
ប្រជាពលរដ្ឋរស់នៅ ឃុំចាអ៊ុង ស្រុកអូរជុំ សម្តែងការសប្បាយរីករាយដែលអាជ្ញាធរខេត្ត បានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទDBSTមួយខ្សែប្រវែង៥. ៦គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់កាចាញ ក្រុងបានលុង ឆ្ពោះទៅ រមណីយដ្ឋានទឹកជ្រោះចាអ៊ុង ស្ថិតក្នុងភូមិសាស្រ្តឃុំចាអ៊ុងស្រុកអូរជុំ ខេត្តរតនគិរីសម្រាប់ដង្ហើមសេដ្ឋកិច្ចជួយលើកកម្ពស់ជីវភាពរស់នៅ។
៥.គយថៃរឹបអូសព្រុយត្រីឆ្លាមជាង៤០០ដុំ ដែលរត់ពន្ធតាមអាកាសយានដ្ឋានសុវណ្ណភូមិ
ព្រុយត្រីចំនួន៤០២ ដុំត្រូវបានរកឃើញក្នុងចំណោមទំនិញនៅអាកាសយានដ្ឋានសុវណ្ណភូមិក្នុងខេត្ត Samut Prakan ដោយផ្អែកលើការសម្របសម្រួលជាមួយការិយាល័យប្រឆាំងការរត់ពន្ធនៅក្នុងរដ្ឋបាលទូទៅនៃគយ (GACC) នៃប្រទេសចិន។
៦.រញ្ជួយដីនៅកោះSulawesi ប្រទេសឥណ្ឌូណេស៊ី បានជះឥទ្ធិពលធ្វើឲ្យមានការញ័រដល់ស្រុកមួយចំនួនរបស់ម៉ាឡេស៊ី
នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី (MetMalaysia) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារនៅវេលាម៉ោង ៨៖៥១នាទីយប់ថ្ងៃសៅរ៍ ក្នុងជម្រៅ ១០គីឡូម៉ែត្រចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល ១៦៥ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Gorontalo ប្រទេសឥណ្ឌូណេស៊ី។
៧.ក្រុមមន្ត្រីជំនាញ ចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ៤កន្លែង ក្នុងខេត្តពោធិ៍សាត់
ក្រុមមន្ត្រីជំនាញរបស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ និងស្ថានីយវាស់បរិមាណទឹកភ្លៀងស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
៨.ករណីបង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ ឃាត់បានរថយន្ត ៣គ្រឿង
នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានចុះឃាត់ចាប់រថយន្ត ៣គ្រឿង ម៉ាកSSANGYONG ISTANA ទាំងអស់។
៩.ប្រទេសសៀរ៉ាឡេអូន ប្រឈមមុខនឹងការកើនឡើងករណីឆ្លងមេរោគ mpox ខណៈក្រសួងសុខាភិបាលជំរុញឲ្យមានការចាក់វ៉ាក់សាំង
ក្រសួងសុខាភិបាលបាននិយាយថាប្រទេសសៀរ៉ាឡេអូន (Sierra Leone) បានឃើញការកើនឡើងថ្មីនៃការឆ្លងមេរោគ mpox ដោយកត់ត្រាករណីចំនួន ១,១៤០ និងការស្លាប់ចំនួន ៩ នាក់ចាប់តាំងពីដើមឆ្នាំនេះមក។
១០. អតីតជើងឯកទម្ងន់ធ្ងន់ Anthony Joshua នឹងអវត្តមានពីសង្វៀនមួយរយៈ ខណៈលោកត្រូវធ្វើការរវះកាត់កែងដៃ
អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Anthony Joshua បាននិយាយថា លោកនឹងវះកាត់កែងដៃក្នុងខែនេះ ដែលនឹងអវត្តមានពី ៦ ទៅ ៨ សប្តាហ៍ ខណៈដែលលោករំពឹងថានឹងវិលត្រលប់មកសង្វៀនវិញ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥ នេះអត់មានព្រលាន យន្តហោះផ្ទាល់ខ្លួនទេ
យោបល់ទាំងអស់ (0)