TNAOT News

· 05-07

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥

#ក្រសួងការងារ# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម# #វណ្ណដា#

3531

១. កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨៦០លានដុល្លារ

គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែមេសា ឆ្នាំ២០២៥ ដែលអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។

២,កំពូលតារារ៉េប លោក វណ្ណដា ផ្ដល់ថវិកាចំនួន ៥០០០ដុល្លារ ដល់ លោក Kingchi ដើម្បីព្យាបាលភរិយា

លោក Kingchi តារារ៉េបដ៏មានប្រជាប្រិយមួយរូប បានប្រកាសលក់ផ្ទះបន្ទាន់ នៅឯខេត្តបាត់ដំបង ដើម្បីយកថវិកាមកព្យាបាលភរិយា(ប្តូរក្រលៀន) ដោយការប្រកាសមួយនេះធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមិត្តរួមអាជីពសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល និងបានចូលរួមស៊ែរចែករំលែកបន្តកាន់តែទូលំទូលាយ ក្នុងនោះក៏ឃើញថាមានញាតិមិត្តជាច្រើនបានចូលរួមថវិកាជាហូរហែរ តែអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ និងស្ញើចសរសើរខ្លាំងនោះគឺកំពូលតារារ៉េប លោក វណ្ណដា ក៏បានចូលរួមថវិកាក្នុងការព្យាបាលចំនួន ៥០០០ដុល្លារ ក្នុងនោះដែរ។

៣. ក្រសួងការងារ ចូលរួមរំលែកទុក្ខ នូវការបាត់បង់ជីវិតរបស់កម្មការិនីម្នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ស្ពឺ

ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តភីគអាប់ និងរថយន្តក្រុងដឹកកម្មកររោងចក្រ កាលពីវេលាម៉ោង ៦ និង ២០នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតនៅ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ 

៤. ខេត្ត Punjab របស់ប៉ាគីស្ថាន ប្រកាសដាក់ខេត្តក្នុងគ្រាអាសន្ន និងបិទសាលារៀន ក្រោយការវាយប្រហាររបស់ឥណ្ឌា

រដ្ឋមន្ត្រីប្រចាំខេត្ត Punjab ប្រទេសប៉ាគីស្ថាន លោកស្រី Maryam Nawaz នៅថ្ងៃពុធនេះ បានប្រកាសដាក់ខេត្តក្នុងភាពអាសន្ននៅទូទាំងខេត្ត ដោយបានបញ្ជាឲ្យបិទនាយកដ្ឋាន ក៏ដូចជាស្ថាប័នអប់រំទាំងអស់ ដើម្បីរក្សាការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ឥណ្ឌាជាបន្តបន្ទាប់ ដែលបានកំណត់គោលដៅលើតំបន់ជនស៊ីវិល ដោយជំរុញឲ្យមានការឆ្លើយតបខាងយោធាភ្លាមៗពីប្រទេសប៉ាគីស្ថាន។

៥. យ៉ាងហោចណាស់មនុស្ស ១២ នាក់បានស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅឥណ្ឌូណេស៊ីក្រោយពីចាប់ហ្វ្រាំងមិនស៊ី

ប៉ូលិសបាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរ ៣៤ នាក់ បានបើកចេញពីលើផ្លូវចុះចំណោត ហើយក្រឡាប់នៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងបណ្តាលឲ្យអ្នកផ្សេងទៀតរងរបួស។

៦. ក្រុមហ៊ុន Netflix បញ្ចេញឈុតខ្លីៗថ្មីសម្រាប់ខ្សែភាពយន្ត Squid Game រដូវកាលទី ៣

ក្រុមហ៊ុន Netflix បានទម្លាក់ឈុតខ្លីៗផ្លូវការដែលទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់រឿងភាគកូរ៉េដ៏ពេញនិយម Squid Game រដូវកាលចុងក្រោយ។ សម្រាប់ Squid Game រដូវកាលទី ៣គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ២៧ ខែមិថុនាឆ្នាំនេះ ដែលខ្សែភាពយន្តវគ្គ ៣ នឹងធ្វើតាមការបំផ្លិចបំផ្លាញនៃរដូវកាលទី ២ រួមទាំងការស្លាប់របស់តួអង្គសំខាន់គឺ Gi-hun (អ្នកលេង ៤៥៦)និងមិត្តល្អបំផុតគឺ Jung-bae (អ្នកលេង ៣៩០) នៅក្នុងដៃរបស់ Front Man ដែលបានជ្រៀតចូលការបះបោររបស់ពួកគេដែលក្លែងខ្លួនជាអ្នកលេង ០០១ ។ រដូវកាលចុងក្រោយគេឃើញ Gi-hun ត្រលប់មកលេងហ្គេមវិញ ដោយបានតាំងចិត្តរុះរើពួកគេម្តង និងសម្រាប់ទាំងអស់គ្នា ។

៧. ឯកឧត្តម ឃីម ហ្វីណង់៖ រំពឹងថាកម្មវិធី«ប្រឡងប្រជែងកែច្នៃប្រហុកឆ្នើម ឆ្នាំ២០២៥» លើកទី១ អាចនឹងមានអ្នកចូលរួមច្រើន

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា នាអំឡុងខែមុថុនា ឆ្នាំ២០២៥ ខាងមុខនេះ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធី«ប្រឡងប្រជែងកែច្នៃប្រហុកឆ្នើម ឆ្នាំ២០២៥» ខណៈលោករំពឹងថាព្រឹត្តការណ៍មួយនេះ នឹងស្រូបទាញមហាជន និងម្ចាស់អាជីវកម្មកែច្នៃប្រហុកដាក់ពាក្យចូលរួមប្រកួតមានចំនួនច្រើនទ្វេដង។

៨. កម្ពុជាសម្រេចហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ក្រោយថៃផ្ទុះជំងឺពិសធ្យូង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ ខណៈពេលនេះ ក្រសួង បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។

៩. ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ នៅព្រុយណេ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (17th AMRI) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាអនុប្រធាននៃកិច្ចប្រជុំនៅប្រទេសព្រុយណេដារូស្សាឡាម។

១០. អ្នកនាំពាក្យចេញសេចក្ដីបញ្ជាក់ព័ត៌មានក្រោយមានរូបភាពជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយអួតអាង បំភ័យ គំរាមអ្នកដទៃ

អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបញ្ជាក់ព័ត៌មាន ខណៈថ្មីៗនេះមានបុគ្គលមួយចំនួន បានបន្តប្រព្រឹត្តសកម្មភាពពុំគប្បី ដោយប្រើប្រាស់ឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត រូបភាពថតជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ឬលោកជំទាវ ដើម្បីកេងចំណេញផលប្រយោជន៍ ឬទាញយកលាភសក្ការៈ តាមរយៈសកម្មភាពនិយាយអួតអាង ឬបំប៉ោង បំភ័យ គំរាមអ្នកដទៃ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស