
TNAOT News
· 05-08
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥
#ក្រសួងអប់រំ# #បណ្តុំព័ត៌មានថ្មីៗ# #ក្រុមប្រាសាទកោះកេរ្តិ៍# #សង្គម# #ភ្ញៀវទេសចរអន្តរជាតិ# #ព័ត៌មានសង្គម# #ការជក់បារី#
3853
១. មន្ត្រីជំនាញរកឃើញមឹកជាង ៣០គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ប៉ះពាល់សុខភាព
មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តបាត់ដំបង ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម និងអាជា្ញធរពាក់ព័ន្ធ អមដោយរថយន្តមន្ទីរពិសោធន៍ខ្នាតតូច កាលពីថ្ងៃទី៧ ខែឧសភាឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទំនិញដែលជាគ្រឿង ឧបភោគ បរិភោគ នៅផ្សារបឹងឈូក ស្ថិតនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានចំនួន ១២ទីតាំង-តូប។
២. អាជ្ញាធរខណ្ឌ៧មករាទុករយៈពេល៣ថ្ងៃឱ្យអាជីវកលក់ទុរេនលើផ្លូវព្រះសីហនុបញ្ឈប់ការតាំងលក់បន្តទៀត
កម្លាំងគណៈបញ្ជាការឯកភាព ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អាជីវកលក់ទុរេន នៅកំណាត់វិថីព្រះសីហនុ ដោយទុករយៈពេល ៣ថ្ងៃ ឲ្យបញ្ឈប់ការធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ទីតាំងអគារទូរគមនាគមន៍កម្ពុជា។
៣. រយៈពេល ៣ខែ ដើមឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកើនឡើង១៦%
ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជាមានចំនួនជិត២លាននាក់ ពោលគឺកើនឡើងជាង ១៦% (ដប់ប្រាំមួយភាគរយ) បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤
៤. សិល្បៈរៀមច្បង Dj ក្ដិប លើកសរសើរពេញៗមាត់ពីទេពកោសល្យ តារារ៉េប វណ្ណដា និងលោក វណ្ណថាន
Dj ក្ដិប តារារ៉េបរៀមច្បងមួយរូប បានលើកសរសើរមិនដាច់ពីមាត់ទៅដល់ កំពូលតារារ៉េប លោក វណ្ណដា និង លោក វណ្ណថាន ក្រោយបានរួមការងារជាមួយគ្នាក្នុងកម្មវិធីមួយ ដោយតារាទាំង២ដួងនេះ បានផ្ដល់ការគោរព និងឲ្យតម្លៃយ៉ាងខ្លាំងទៅកាន់សិល្បៈរៀមច្បង ហើយអ្វីតែកាន់តែពិសេស និងអស្ចារ្យធ្វើឲ្យបណ្ដាហ្វេនៗកាន់តែរំភើបនោះ គឺស្របពេលដែល Dj ក្ដិប ឡើងចម្រៀងបទចម្រៀង«សុរ៉ា» លោក វណ្ណដា បានច្រៀងរួមគ្នាដើម្បីជាការគោរព និងញ៉ាំងកម្មវិធីទាំងមូលឲ្យកាន់តែមានភាពសប្បាយរីករាយ ដែលវីដេអូឃ្លីបនេះត្រូវបានចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គម ព្រមទាំងទទួលបានអ្នកចូលទស្សនាយ៉ាងច្រើន។
៥. ក្នុងខែមេសា រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង ៣ម៉ឺននាក់
គិតចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរមកទស្សនា និងកម្សាន្ត ជាង ៣ម៉ឺននាក់។
៦. ថៃព្រមានពីការកើតឡើងវិញនៃជំងឺកូវីដ-១៩ ខណៈរកឃើញមេរោគកូវីដ JN.1 ប្រភេទថ្មី
ថ្មីៗនេះ អ្នកជំនាញផ្នែកសុខភាពសាធារណៈបានព្រមានអំពីការផ្ទុះឡើងជាថ្មីនៃ Covid-១៩ នៅក្នុងប្រទេសថៃ ដោយមានករណីចំនួន ៨,៤៤៦ ដែលតម្រូវឲ្យទៅមន្ទីរពេទ្យដែលត្រូវបានរាយការណ៍នៅចន្លោះថ្ងៃទី ២៧ ខែមេសាដល់ថ្ងៃទី ៣ ខែឧសភា។
៧. ក្រសួងអប់រំថៃដាក់ចេញនូវវិធានការ ហាមជក់បារីនៅតាមសាលារៀន និងការិយាល័យទាំងអស់
អ្នកនាំពាក្យរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃពុធថា ក្រសួងអប់រំបានហាមប្រាមជាផ្លូវការនូវការប្រើប្រាស់បារីអេឡិចត្រូនិច (vaping) នៅក្នុងសាលារៀនទាំងអស់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន និងនៅគ្រប់ការិយាល័យរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនូវប្រជាប្រិយភាពនៃការជក់បារីក្នុងចំណោមយុវជន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!
យោបល់ទាំងអស់ (0)