
TNAOT News
· 05-09
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនចំនួន ០៨នាក់ ជាមុខសញ្ញាលួចឆក់ប្លន់និងបងតូចបងធំបង្កអសន្តិសុខ
#ករណីចោរប្លន់# #គ្រឿងញៀន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
3272
កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងនគរបាលខេត្តកណ្តាលបង្រ្កាប ជនសង្ស័យគ្រឿងញៀន ០៨នាក់ជាមុខសញ្ញាលួចឆក់ប្លន់និងបងតូចបងធំបង្កអសន្តិសុខក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន។
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខេត្តកណ្តាល -នគរបាលខណ្ឌច្បារអំពៅ បានធ្វើការបង្រ្កាបឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ឈ្មោះម៉ូវ សុភា ហៅ អាស្រម៉ូវ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ។
ជនសង្ស័យរូបនេះ ក៍មានដីកាចាប់ខ្លួនរបស់តុលាការខណៈពេលចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀនចំនួន០៤កញ្ចប់ថង់តូច) ។
បន្ទាប់មកសមត្ថកិច្ចក៍បន្តចាប់ឃាត់ខ្លួនជនសង្ស័យក្រុមបក្ខពួករបស់ជនសង្ស័យខាងលើនៅទីតាំងចំនួន០៤កន្លែងផ្សងទៀតស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ ។
ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៧ នាក់ បន្ថែមទៀត សរុបជនសង្ស័យទាំងអស់០៨នាក់និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន:
១-ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ០៨កញ្ចប់
២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន៣គ្រឿង
៣-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន៤
៤-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
៥-ដែកកេះជ័រ ចំនួន៥
៦-កាំបិត ៧ ,ដាវដែក៦ និង ពូថៅ ចំនួន២
៧-កាំភ្លើងកែច្នៃ ២
៨-ដំបងបីកំណាត់ ១
សូមបញ្ជាក់:ក្រុមខាងលើជាក្រុមជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្ម និងបង្កអសន្តិសុខក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ហើយបានបង្កើតបក្ខពួកបងតូចបងធំ បង្កអុកឡុកក្នុងមូលដ្ឋាន និងការប្រើហិង្សា និងលួច ឆក់ ប្លន់ ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជិះរថភ្លើងតូចដើម្បីទស្សនាគំនូរវាលស្រែ3D
អត្រារួមចំណែកគិតជាមធ្យមប្រចាំឆ្នាំរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ជាប់ចំណាត់ថ្នាក់លេខទី១លើកពិភពលោក
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
កុំចង់ស្រណុកពេក! នេះជាគន្លឹះមួយចំនួន ដើម្បីចាកចេញពីតំបន់សុខស្រួល ពង្រឹងខ្លួនឯងកាន់តែរឹងមាំ និងឯករាជ្យ
យោបល់ទាំងអស់ (0)