TNAOT News

· 05-09

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការនិងសាសនា

#សម្តេចធិបតី ហ៊ុន ម៉ាណែត# #NEW NEWS# #ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា# #សង្គម# #ព័ត៌មានសង្គម#

2523

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការនិងសាសនា ដែលបានចូលរួមចំណែកក្នុងបេសកកម្មអប់រំ មនុស្សធម៌ និងការផ្សព្វផ្សាយ ចូលរួមជំរុញលើកកម្ពស់ធនធានមនុស្សតាមរយៈការអប់រំដោយយកចិត្តទុកដាក់ទាំងបព្វជិត និងគ្រហស្ថ ដោយមិនប្រកាន់និន្នាការនយោបាយ ការរើសអើង និងជំនឿសាសនា។

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទទឹងប្រវែង៧.៥ម៉ែត្រ បណ្តោយប្រវែង៣៦ម៉ែត្រ កម្ពស់៥ជាន់ មានចំនួន៣០បន្ទប់ ដោយក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់ ៣ថ្នាក់ ចំនួន២ សម្រាប់និស្សិតអាចស្នាក់នៅបានចំនួន៦នាក់ ដោយសរុបជារួមអាចឱ្យនិស្សិតស្នាក់នៅបានចំនួន១៨០នាក់។

ថ្លែងក្នុងពិធីសម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ នាថ្ងៃទី៩ ខែឧសភាឆ្នាំ២០២៥ សម្តេចធិបតី បានលើកទឹកចិត្តឱ្យអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាពិសេស ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា បន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និង អភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹងស្នូល និង ជំនាញផ្នែកបច្ចេកវិទ្យា និង ឌីជីថល ស្របតាមបរិការណ៍ នៃការរីកចម្រើននៃសេដ្ឋកិច្ច និង សង្គមសកលភាវូបនីយកម្ម ។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បន្តអភិវឌ្ឍសមត្ថភាព គ្រូបង្រៀន និងគុណភាពនៃការបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញសកម្មភាពស្រាវជ្រាវ ដើម្បីផ្ទេរចំណេះដឹង ដល់យុវសមណនិស្សិត-និស្សិត, ជនជំនាន់ក្រោយ ប្រកបដោយគុណភាព ជាពិសេស បន្តធ្វើទំនើបកម្មនៃកម្មវិធីអប់រំ ឱ្យស្របតាមស្តង់ដាក្របខ័ណ្ឌគុណវុឌ្ឍជាតិ និងស្តង់ដា អន្តរជាតិ ដើម្បីឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងចរន្តនៃការរីកចម្រើនជាប្រចាំនៃបច្ចេកវិទ្យា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស