TNAOT News

· 05-09

ក្រោយប្រជាពលរដ្ឋផ្ដល់ព័ត៌មានមុខសញ្ញា​គ្រឿងញៀន​ ពេលនេះសមត្ថកិច្ចបានក្របួចចាប់បានហើយ

#គ្រឿងញៀន# #ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

2892

កម្លាំងនគរបាលស្រុកស្រាវជ្រាវបង្រ្កាបមុខសញ្ញា​គ្រឿងញៀន​ដែលប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានបានហើយ ដោយបានការយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ លេីការផ្ដល់-ទទួលព័ត៌មានតាមរយៈមហាជនមកកាន់ផេកផ្លូវការ​ ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅរសៀល​ ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥។ 

កិច្ចប្រតិបត្តិការ​ ដោយកម្លាំងនគរបា​លផ្នែក​ ប្រឆាំងបទល្មេីស​គ្រឿងញៀនស្រុកសំ​រោងទង​ បានចុះស្រាវជ្រាវដោយ​សហការជាមួយ​ ប៉ុស្ដិ៍នគរបាលរដ្ឋ​បាល​កាហែង បានការធ្វើឃាត់ខ្លួនមុខ​សញ្ញាជួញដូរដោ​យខុសច្បាប់​នូវសារធាតុញៀន ១នាក់ឃាត់នៅចំ​ណុចភូមិដីក្រហម ឃុំធម្មតាអរ ស្រុ​កសំរោង​ទង ខេត្តកំពង់ស្ពឺ ៖​ ឈ្មោះ មួង សុខុ​ម ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ។ 

សមត្ថកិច្ច​ធ្វើ​ការ​ដកហូតវត្ថុតាងរួម​មាន​ :​ ម្សៅក្រាមពណ៌សថ្លាសង្ស័​យជាគ្រឿងញៀនចំនួន ៧ កញ្ចប់ (មធ្យម ១ កញ្ចប់,តូច ៦ កញ្ចប់),ទូរ​ស័ព្ទដៃ ១គ្រឿង។

ជនសង្ស័យ​បានឆ្លេីយទទួលស្គាល់ថា​ កន្លងមក​ខ្លួនពិតជាបានចែកចា​យ​ជួញដូរថ្នាំញៀននៅក្នុងមូលដ្ឋានប្រាកដមែន​​ ករណីខាងលើនេះកំ​លាំងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក​ ដេីម្បី​បំពេញ​នីតិវិធី​សាកសួរនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)