
TNAOT News
· 05-24
នគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីរក្សាទុកគ្រឿងញៀនខុសច្បាប់
#គ្រឿងញៀន# #NEW NEWS# #នគរបាល# #សង្គម# #ឈើខុសច្បាប់# #ស្រុកមោងឫស្សី# #ព័ត៌មានសង្គម#
3373
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីក្រាំង នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០២ករណីផ្សេងគ្នា ក្នុងបទល្មើសជាក់ស្តែង។ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១-ឈ្មោះ ផាន់ គឹមអ៉ី ហៅម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង២-ឈ្មោះ វើម ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៣ថង់, ទូរស័ព្ទដៃចំនួន០១គ្រឿង, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ទុយោសម្រាប់ចូកថ្នាំញៀនចំនួន០១ និងអំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១។
កិច្ចប្រតិបត្តិការទី០២៖ នៅវេលាម៉ោង១៧ និង៣០នាទី នៅចំណុចក្រុមទី០៨ ភូមិទួលស្នួល ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីក្រាំង នៃអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្ដែង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រឿយ សារ៉ុម ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួលស្នួល ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១ថង់, ទូរស័ព្ទដៃចំនួន០១គ្រឿង, និងអំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)