TNAOT News
· 11-04
លោក ផែង វណ្ណៈ សំណូមពរឲ្យ PeyPey Dy កុំឆ្លេីយតបទៅកាន់តារាផ្សាយល្បែងស៊ីសងរឿងមូលនិធិជិត ១លានដុល្លារ
#PeyPey Dy# #Social Life# #ផែង វណ្ណៈ# #កម្សាន្ត# #តារាខ្មែរ#
3841
លោក ផែង វណ្ណៈ បានបង្ហោះសំណេរមួយយ៉ាងចាក់ដោតទៅកាន់ តារាម្នាក់ដែលតែងតែផ្សាយល្បែងស៊ីសង ដោយលោកមិនបានបង្ហាញឈ្មោះនោះឡើយ ដែលបុគ្គលរូបនេះតែងតែជីកឬសជីកគល់ និងផ្លែផ្កាទៅកាន់ លោក PeyPey Dy ជុំវិញមូលនិធិសប្បុរសជនដែលមានចំនួនទឹកប្រាក់ជិត ១លានដុល្លារ ជួយដល់ជនភៀសសឹក និងកងទ័ព តើបែងចែកយ៉ាងណា? ខណៈ លោក ផែង វណ្ណៈ បានសំណូមពរឲ្យ PeyPey Dy កុំឆ្លើយតបទៅ។
យ៉ាងណាមិញបើយោងតាមសំណេររបស់ លោក ផែង វណ្ណៈ បានលើកឡើងបែបនេះថា៖ «ប៉ុន្មានថ្ងៃនេះខ្ញុំសង្កេតឃើញ តារាផ្សាយល្បែងស៊ីសង តាមរករឿងរុកគួន ក្មួយ Pey Pey Dy ពាក់ព័ន្ធ មូលនិធិជួយសមរភូមិមុខ ។ ខ្ញុំសូមកោតសរសេីរក្មួយ Pey Pey Dy ដែលបានរួមចំណែកយ៉ាងធំធេងជាមួយ រាជរដ្ឋាភិបាល ជួយដល់សមរភូមិមុខ ។ ប្រជាពលរដ្ឋខ្មែរច្រើនណាស់ គាំទ្រទង្វើរបស់ក្មួយ ក្មួយធ្វើបានល្អណាស់ ពូសូមគាំទ្រសកម្មភាពមនុស្សធម៌របស់ក្មួយជានិច្ច»។ 
លោកក៏បានបន្ថែមទៀតថា៖ «ពូសំណូមពរក្មួយមួយ សូមក្មួយកុំឆ្លេីយតបទៅមនុស្សថោកទាបអោយសោះ ព្រោះមនុស្សថោកទាប គ្មានសមត្ថភាពធ្វើបានដូចក្មួយទេ ។ ក្រៅពីការងារផ្សាយល្បែងស៊ីសង អាថោកទាបនោះវាគ្មានសមត្ថភាពសូម្បីតែប៉ុនរោមជេីងក្មួយ ។ សូមជូនពរក្មួយនិងក្រុមការងារទទួលបានជោគជ័យជានិច្ច!»៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វិនិយោគិនបរទេសដែលមានបទពិសោធន៍ជាង ១០ ឆ្នាំ នៅកម្ពុជា បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំលើការវិនិយោគនៅកម្ពុជា
ពិព័រណ៍កសិកម្មកម្ពុជា CAFE25 ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយមិនធ្លាប់មានធំបំផុត និងដំបូងបង្អស់នៅកម្ពុជា
រឿង ឈ្លើង
មានរឿង ១០ យ៉ាងដែលអ្នកអាចធ្វើមុនពេលចូលគេង ដើម្បីធ្វើឱ្យដំណេករបស់អ្នកមានភាពប្រសើរឡើង៖
យោបល់ទាំងអស់ (0)