Cambo-China
· 11-27
សភាប្រជាជនចិននឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនថែមទៀត
#សភាប្រជាជនចិន# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
1261

ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជៀន ធាន (JIANCAN) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថានឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជៀន ធាន បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះការសន្យារបស់ គណៈប្រតិភូដោយសម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ បានកំណត់ថាជាឆ្នាំ ”ទេសចរណ៍កម្ពុជា-ចិន” វិស័យទេចរណ៍ជាសសរស្តម្ភសំខាន់មួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ជាខ្លំាងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ 
សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ ពិតជាមានសារៈសំខាន់ បានបំពេញបន្ថែមដល់ចំណងមិត្តភាពដែកថែប ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ។ ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទំាងពីរ មានតំាងពីយូរលង់ណាស់មកហើយ ឈរលើភាពស្មោះត្រង់ ការជឿជាក់ ការយោគយល់ និងការឱ្យតម្លៃគ្នាទៅវិញទៅមក យកផលប្រយោជន៍ពលរដ្ឋជាធំ។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ គោលនយោបាយចិនមួយ។ 
ជាមួយគ្នានេះ ឯកឧត្តម ជៀន ធាន បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីស្ថានភាពភូមិសាស្រ្ត និងការរីកចម្រើនដ៏ឆាប់រហ័សរបស់ខេត្តស៊ីចាង។ ក្រោមការយកចិត្តទុកដាក់ពីបក្សកុម្មុយនីសចិន និងរដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ធ្វើឱ្យខេត្តស៊ីចាងមានការរីកចម្រើនគ្រប់វិស័យ និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយរបស់ប្រទេសចិន មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង។ ខេត្តបានប្រើប្រាស់ថាមពលអគ្គិសនីស្អាត១០០% ពលរដ្ឋមានជីវភាពខ្ពស់។ 
ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងខេត្តស៊ីចាងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ឯកឧត្តម ជៀន ធាន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅខេត្តស៊ីចាងតាមពេលវេលាសមស្របណាមួយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ការណែនាំពិសេស
ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ
Mainstream Media from Six Lancang-Mekong Countries Embrace AI, Unlocking the "Intelligent" Code to Communication Success
A Dialogue between Nature and Art: Shell Carving
[ភាគទី 28] ឆ្នាំ Guilin របស់អ្នកនិពន្ធទំនុកច្រៀងនៃរឿង "The Newspaper Boy's Song"
យោបល់ទាំងអស់ (0)