TNAOT News
· 12-02
អាជ្ញាធរជាតិអប្សរាកំពុងពង្រីកផែនការទេសចរថ្មីៗដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរដែលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ
#ភ្ញៀវទេសចរ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #អាជ្ញាធរជាតិអប្សរា#
2197
ក្រុមការងារអាជ្ញាធរជាតិអប្សរា មានគម្រោងទេសចរណ៍ថ្មីៗជាបន្តបន្ទាប់ ក្នុងន័យធ្វើយ៉ាងណា ដើម្បីទាក់ទាញ និងពន្យារពេលរបស់ភ្ញៀវដែលមកលេងកម្សាន្តក្នុងខេត្តសៀមរាប ជាពិសេសចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ឱ្យពន្យារពេលនៃការស្នាក់នៅមានរយៈពេលកាន់តែយូរ។ 
ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា លោក សេង សុធារ៉ា បានបង្ហាញថា អាជ្ញាធរជាតិអប្សរា កំពុងតែអនុវត្តន៍ផែនការមេ ដែលស្របនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានសម្រេចទៅតាមទិសដៅ។ 
លោក សេង សុធារ៉ា បានបន្តថា ដើម្បីសម្រេចឱ្យបានទៅតាមផែនការនិងទិសដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ ដែលមកលេងតំបន់អង្គរឱ្យបន្តការស្នាក់នៅបានយូរ គឺអាជ្ញាធរជាតិអប្សរា កំពុងសិក្សាផលិតផលទេសចរណ៍ថ្មីទៅលើផ្លូវជិះកង់បន្ថែមពីលើផ្លូវកង់ដែលមានស្រាប់។ ការសិក្សាផ្លូវជិះកង់ថ្មីបន្ថែមទៀតនេះ ប្រយោជន៍ដើម្បីឱ្យភ្ញៀវទេសចរអាចមានជម្រើសកាន់តែច្រើន ក្នុងការជិះកង់ទៅទស្សនាតំបន់ឆ្ងាយៗ ដូចជា ទៅប្រាសាទភ្នំបូក ប្រាសាទលាក់នាង ព្រមទាំងអាចភ្ជាប់ដំណើរកម្សាន្តនេះទៅនឹងជីវភាពរបស់ពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ រុនតាឯក ក្រុង រុនតាឯកតេជោសែនផងដែរ។
លោកបានបន្ថែមថា លើសពីនេះ អាជ្ញាធរជាតិអប្សរា ក៏កំពុងរៀបចំវង់ទស្សនាថ្មីៗបន្ថែមទៀត ដូចជានៅភ្នំបូករៀបចំឱ្យមានផ្លូវជិះកង់ទៅលេងប្រាសាទទ ប្រាសាទត្រពាំងចំបក់ជាដើម ដែលគម្រោងនេះកំពុងតែដាក់ឱ្យដំណើរការ។ ក្នុងគម្រោងពង្រីកវង់ទេសចរណ៍ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏កំពុងតែរៀបចំសម្រួលកន្លែងលក់ដូរសម្រាប់ភ្ញៀវទេសចរឱ្យមានរបៀបរៀបរយ ព្រមទាំងពង្រឹងហេដ្ឋារចនាសម្ពន្ធទេសចរណ៍នៅក្នុងប្រាសាទដូចជា ដាក់ស្លាកសញ្ញាប្រាប់ទិស និងព័ត៌មានបន្ថែមផ្សេងៗ ដើម្បីឱ្យអ្នកទេសចរដែលទៅទស្សនាប្រាសាទបានយល់ច្បាស់ បើទោះបីជាមិនមានមគ្គុទ្ទេសក៍ទេសចរណ៍នាំផ្លូវ ក៏គាត់អាចយល់ដឹងនិងស្វែងយល់ពីរឿងរ៉ាវថ្មីៗបានដោយខ្លួនឯង៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 30] មហោស្រពល្ខោនភាគនិរតី៖ ក្រុមល្ខោនដ៏អស្ចារ្យរបស់ប្រទេសចិន
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
គ្រោះថ្នាក់នៃ ជំងឺខ្លាញ់រុំថ្លើម អាចបណ្ដាលឱ្យកើតមហារីកថ្លើម
កម្លាំងមន្រ្តីឧទ្យានុរក្ស ល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅស្រុកថ្មបាំង
យោបល់ទាំងអស់ (0)