TNAOT News
· 12-03
អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីចូលគាស់យកសម្ភារៈក្នុងផ្ទះទុកចោល
#ចោរគាស់# #NEW NEWS# #សង្គម# #ក្រុងតាខ្មៅ# #ព័ត៌មានសង្គម#
2018

បន្ទាប់ពីពលរដ្ឋបានរាយការណ៍ចូលមកក្នុងតេលេក្រាម អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ពីសកម្មភាពជនសង្ស័យ ចូលគាស់លួចយកសម្ភារៈ និង (ទ្វារឈើ) ក្នុងផ្ទះទុកចោល ស្ថិតភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អនុវត្តតាមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះអន្តរាគមន៍ស្រាវជ្រាវភ្លាមឃាត់បាន ជនសង្ស័យ២នាក់ ឈ្មោះ ចន្ថា ដារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ វណ្ណ: សុភី ភេទប្រុស អាយុ១៤ឆ្នាំ (២៨-០៤-២០១១) ជនជាតិខ្មែរ ជនសង្ស័យទាំង២នាក់ មានបុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានវិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម(+) ។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីអនុវត្តនីតិវិធីផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)