TNAOT News

· 01-10

ឯកឧត្តម ឈួរ សុបញ្ញា បង្ហាញការឈឺចាប់ក្រោយឃើញទិដ្ឋភាពវត្តព្រៃចាន់ ត្រូវបានបំផ្លាញដោយទាហានថៃ

#NEW NEWS# #ក្រសួងមុខងារសាធារណៈ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #តំបន់ភូមិព្រៃចាន់# #ព័ត៌មានសង្គម# #រដ្ឋលេខាធិការ#

2263

ឯកឧត្តម ឈួរ សុបញ្ញា បានបង្ហាញពីទឹកចិត្តឈឺចាប់ក្នុងសកម្មភាពចុះពិនិត្យនៅវត្តព្រៃចាន់ នៅរសៀលថ្ងៃទី ៩ មករា ២០២៦ ថាគឺជាភាពឈឺចាប់ដ៏ធ្ងន់ធ្ងរដែលមិនអាចពិពណ៌នាបាន។ ទិដ្ឋភាពដែលបានឃើញនេះ មិនមែនជាការខូចខាតធម្មតាទេ ប៉ុន្តែជាសកម្មភាពសាហាវ គ្មានមនុស្សធម៌ និងមិនគោរពតម្លៃសាសនា វប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង។

ឯកឧត្ត មបន្តទៀតថា ទីសក្ការៈមិនមែនជាអគារធម្មតានោះទេ ប៉ុន្តែជាខ្សែចំណងនៃមនោសញ្ចេតនានៃការលះបងរបស់បរិស័ទ ចំណងប្រវត្តិសាស្ត្រ ដែលជាគ្រឹះនៃដួងព្រលឹងនិងជាមូលដ្ឋានសីលធម៌របស់សង្គមខ្មែរ។ ការបំផ្លិចបំផ្លាញទីសក្ការៈ គឺជាការបំផ្លាញស្មារតីសាមគ្គី និងការរស់នៅដោយសេចក្តីគោរពគ្នាទៅវិញទៅមក ដែលជាគុណតម្លៃសកល។ តាមទស្សនៈព្រះពុទ្ធសាសនា អំពើបំផ្លិចបំផ្លាញទីសក្ការៈ គឺជាអកុសលកម្មធ្ងន់ ដែលកើតចេញពី អវិជ្ជា ទោសៈ និងមោហៈ។ អំពើបែបនេះមិនត្រឹមតែបង្កទុក្ខវេទនាដល់អ្នកដទៃទេ ប៉ុន្តែជាការបំផ្លាញខ្លួនឯងតាមច្បាប់កម្មផងដែរ។ សង្គមណាដែលមិនគោរពទីសក្ការៈ សង្គមនោះក៏កំពុងបំផ្លាញស្នូលសីលធម៌របស់ខ្លួនឯងដោយមិនដឹងខ្លួន។

ទន្ទឹមនឹងនេះឯកឧត្តម ក៏សូមថ្កោលទោសយ៉ាងដាច់ខាតចំពោះសកម្មភាពអំពើហិង្សានេះ ហើយទាមទារឱ្យមានការទទួលខុសត្រូវតាមច្បាប់ និងតាមគោលការណ៍មនុស្សធម៌អន្តរជាតិ។ ជាមួយគ្នានេះឯកឧត្តមអំពាវនាវឱ្យសហគមន៍ជាតិ និងអន្តរជាតិ ឈររួមគ្នាការពារ និងថែរក្សាទីសក្ការៈ សាសនា និងបេតិកភណ្ឌវប្បធម៌ ដើម្បីឲ្យសេចក្តីសន្តិភាព និងកិត្តិយសមនុស្សធម៌ មិនត្រូវបានបំផ្លាញឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)