TNAOT News
· 01-21
ចាប់ពីថ្ងៃទី២២-៣១ ខែមករា សីតុណ្ហភាពនឹងចុះត្រជាក់ ហើយមានបាតុភូតចុះអ័ព្ទ
#NEW NEWS# #សង្គម# #បាតុភូតចុះអ័ព្ទ# #អាកាសធាតុចុះត្រជាក់# #បាតុភូត# #សីតុណ្ហភាព# #ព័ត៌មានសង្គម#
2293
បន្ទាប់ពីធ្វើការតាមដានវិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា ផ្នែកតំបន់ទំនាបកណ្តាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងមាត់សមុទ្រ សីតុណ្ហភាពមានការចុះត្រជាក់ ហើយមានបាតុភូតចុះអ័ព្ទ។
បាតុភូតនេះនឹងមានឥទ្ធិពលខ្លាំងនៅពេលយប់ និងពេលព្រឹក ប៉ុន្តែវានឹងរលាយបាត់ទៅវិញនៅម៉ោង ៩៖០០ព្រឹក។ បាតុភូតចុះអ័ព្ទនេះ អាចមានការរំខានដល់អ្នកធ្វើដំណើរ ដែលនាំឱ្យមានការលំបាកក្នុង ការមើលឃើញពីចម្ងាយ។
អាស្រ័យដូចនេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះអ័ព្ទនេះ ដើម្បីជៀសវាងពីបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សារមន្ទីរខេត្តកំពង់ឆ្នាំងថែរក្សាទុកដាក់សមុច្ច័យជាច្រើនប្រភេទ ដាក់តាំងដល់សាធារណជនបានចូលទស្សនា
ក្រុមសិល្បៈម៉ុងសាយ និង ម៉ុងឡេង នៃសមាគមខ្មែរ-ចិនចូលសម្តែងថ្វាយទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
សាច់ប៉ាតេយ៉ាងច្រើនសន្ធឹក ត្រូវអាជ្ញាធរវៀតណាមរកឃើញមានផ្ទុកសារធាតុបូរ៉ាក់ដែលបង្កហានិភ័យដល់សុខភាព
ប្រទេសចិន លើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដា និងចក្រភពអង់គ្លេសចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ
យោបល់ទាំងអស់ (0)