TNAOT News
· 01-21
អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រគល់សំណុំរឿងលោកផ្កាយពីរ គង់ វុទ្ធី ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ
#សំណុំរឿង# #អគ្គាធិការដ្ឋាន# #នគរបាលព្រហ្មទណ្ឌ# #សង្គម# #ក្រសួងមហាផ្ទៃ# #ព័ត៌មានសង្គម#
2076
អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានប្រគល់សំណុំរឿងឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អតីតអគ្គនាយករង នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ការបញ្ជូនសំណុំរឿងលោកផ្កាយពីរ គង់ វុទ្ធី ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករង នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីបន្តដំណើរការស្រាវជ្រាវបន្ថែម កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។ លោកឧត្ដមសេនីយ៍ទោ គង់ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាប់ពាក់ព័ន្ធករណីរត់ការចូលសញ្ជាតិខ្មែរឲ្យទៅជនបរទេសក្នុងទំហំទឹកប្រាក់២លានដុល្លារ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)