Cambo-China
· 02-14
ព្រះវររាជមាតាជាតិខ្មែរសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ច នៅស្ថានទូត ចិនប្រចាំព្រះរាជាណាចក្រកម្ពុជា
#ព្រះវររាជមាតាជាតិខ្មែរ# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
1365
សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងបំពេញព្រះរាជទស្សនកិច្ច នៅក្នុងស្ថានទូតចិនប្រចាំនៅកម្ពុជា និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។
ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានលើកឡើងថា កាលពី៧០ឆ្នាំមុននាថ្ងៃនេះ នោះគឺថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៥៦ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» បានយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសចិន បានបើកទំព័រថ្មីជាប្រវត្តិសាស្រ្តសម្រាប់ចំណងមិត្តភាពចិន-កម្ពុជា។ 
លោក Wang Wenbin ថា«ព្រះរាជដំណើរទស្សនកិច្ចរបស់សម្ដេចព្រះមហាក្សត្រីមកកាន់ស្ថានទូតចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃព្រះរាជដំណើរទស្សនកិច្ចលើកដំបូងរបស់សម្ដេច"ព្រះបរមរតនកោដ្ឋ"ទៅកាន់ប្រទេសចិន បានធ្វើឲ្យយើងស្វែងយល់កាន់តែច្បាស់ចំពោះចំណងមិត្តភាពប្រពៃណីរវាងប្រទេសចិននិងកម្ពុជាដែលបង្កើតឡើងដោយថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ កាន់តែរឹងមាំ និងមានតម្លៃដ៏មហាសាល ក៏បានធ្វើឱ្យយើងមានជំនឿចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពប្រពៃណីនេះ ដែលត្រូវបានសាកល្បងដោយបម្រែបម្រួលស្ថានការណ៍អន្តរជាតិ នឹងបន្តទៅជំនាន់ក្រោយនិងបន្តអភិវឌ្ឍនាពេលអនាគត»។
ឯកអគ្គរដ្ឋទូតចិនលើកឡើងទៀតថា ដើមស្វាយពីរដើម ដែលសម្ដេច ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានដល់ស្ថានទូត កំពុងបែកមែកសាខាលាស់ស្លឹកខៀវខ្ចីនិងពោរពេញទៅដោយផ្លែផ្កា។ រយៈពេល ៧០ ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពដ៏ពិសេសរវាងប្រទេសទាំងពីរ ដែលបង្កើតឡើងដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក ក៏បានទទួលលទ្ធផលផ្លែផ្កាយ៉ាងច្រើនផងដែរ ដូចជាដើមស្វាយពីរដើមនេះ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin គូសបញ្ជាក់ថា៖«យើងខ្ញុំនឹងបន្តសហការជាមួយប្រទេសកម្ពុជា ដើម្បីបន្តចំណងមិត្តភាពចិន-កម្ពុជា ដើម្បីឱ្យចំណងមិត្តភាព"ដែកថែប"នេះត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់»៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែដាក់វិធានការតាមដាន និងឆ្លើយតបបន្ថែមនៅកម្រិតមូលដ្ឋានចំពោះការចែកចាយ និងថ្លៃលក់ប្រេង និងឧស្ម័នឥន្ធនៈ
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.
សហរដ្ឋអាមេរិកដាក់ពង្រាយកងម៉ារីនជាង ២ពាន់នាក់ និងនាវា USS Tripoli ដើម្បីទប់ទល់នឹងអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា
យោបល់ទាំងអស់ (0)