TNAOT News

· 02-16

ផ្ទុះហាងលក់កាំជ្រួចនៅខេត្តជាំងស៊ូ ប្រទេសចិន បណ្តាលឲ្យមនុស្សស្លាប់ ៨ នាក់ និងរបួស២នាក់

#ខេត្តជាំងស៊ូ​# #NEW NEWS# #ព័ត៌មាន# #កាំជ្រួច# #ប្រទេសចិន# #ព័ត៍មានអន្តរជាតិ#

1965

ករណីផ្ទុះដ៏សោកសៅមួយបានកើតឡើងនៅហាងលក់កាំជ្រួចមួយកន្លែងនៅខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន បានឆក់យកជីវិតមនុស្ស ០៨ នាក់ និងរបួស០២នាក់ទៀត នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦។ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ២:៣០ រសៀល នៅក្នុងភូមិដុងអាន ស្រុកដុងហៃ ក្រុងលីយ៉ានយុងហ្គាង ដែលបង្កឡើងដោយការបាញ់កាំជ្រួចខុសបច្ចេកទេសរបស់អ្នកភូមិនៅជិតហាង។ អគ្គិភ័យត្រូវបានពន្លត់ និងគ្រប់គ្រងទាំងស្រុង បន្ទាប់ពីក្រុមពន្លត់អគ្គិភ័យបានមកដល់។ អ្នករស់រានមានជីវិត ០២នាក់បានរងរបួសរលាកតិចតួចប៉ុណ្ណោះ។អាជ្ញាធរបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ និងឃាត់ខ្លួនអ្នកដែលទទួលខុសត្រូវ។

ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសចិនបានចេញការព្រមានទូទាំងប្រទេសប្រឆាំងនឹងការអនុវត្តមិនមានសុវត្ថិភាពដូចជាការបាញ់កាំជ្រួចសាកល្បងនៅជិតហាង និងបានបញ្ជាឱ្យមានការត្រួតពិនិត្យសុវត្ថិភាពនៅអាជីវកម្មកាំជ្រួច៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)