TNAOT News
· 03-10
អ្នកស្ម័គ្រចិត្តអូស្ត្រាលីជួយគាំទ្រសេវាសុខាភិបាលនៅកម្ពុជា
#អូស្ត្រាលី# #សេវាសុខាភិបាល# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
1725
ស្ថានទូតអូស្ត្រាលីបានទៅទស្សនកិច្ចនៅមន្ទីរពេទ្យ ហ្លួង ម៉ែ ដើម្បីមើលពីផលប៉ះពាល់ជាវិជ្ជមានរបស់ Sara Chan (អ្នកព្យាបាលដោយកាំរស្មី) និង Joshua Southwell (អ្នករូបវិទ្យាវេជ្ជសាស្ត្រ) ដែលអ្នកស្ម័គ្រចិត្តអូស្ត្រាលីបានផ្តល់ដល់មន្ទីរពេទ្យ។ 
ស្ថានទូតអូស្ត្រាលីនៅថ្ងៃទី១០ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា តាមរយៈកម្មវិធីអ្នកស្ម័គ្រចិត្តអូស្ត្រាលី ពួកគេកំពុងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសតាមការអនុវត្តផ្ទាល់ ដល់សហសេវិកកម្ពុជា ដោយជួយលើកកម្ពស់សុវត្ថិភាព និងគុណភាពនៃការព្យាបាលជំងឺមហារីកសម្រាប់អ្នកជំងឺ។
មន្រ្តីស្ថានទូតអូស្ត្រាលីបញ្ជាក់ថាពិតជាមានកិត្តិយសដែលបានគាំទ្រអ្នកស្ម័គ្រចិត្តអូស្ត្រាលី ជាង ១ ០០០ នាក់នៅក្នុងប្រទេសកម្ពុជា ដែលបានចូលរួមចំណែកក្នុងវិស័យសំខាន់ៗរួមមាន សុខាភិបាល កសិកម្ម ពិការភាព ការអប់រំ និងបរិស្ថាន។ តាមរយៈការចែករំលែកជំនាញ និងការកសាងសមត្ថភាពក្នុងស្រុក អ្នកស្ម័គ្រចិត្តអូស្ត្រាលីបន្តពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងជួយគាំទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។
ជំងឺមហារីកជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដែលកំពុងវិវត្តជាខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយលទ្ធភាពទទួលបានការព្យាបាលឯកទេសនៅមានកម្រិតនៅឡើយ។ នេះជាហេតុធ្វើឱ្យការងារនៅមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលជាមន្ទីរពេទ្យឯកទេសមហារីកដំបូងគេរបស់ប្រទេសកម្ពុជា កាន់តែមានសារៈសំខាន់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប៉ូលិសកូរ៉េខាងត្បូងស្នើសុំដីកាចាប់ខ្លួនលោក Bang Si-Hyuk ប្រធានក្រុមហ៊ុន HYBE ពីបទក្លែងបន្លំ
ក្រសួងសាធារណការ បើកឱ្យដំណើរការអនុស្ថានីយជញ្ជីងអចល័ត ស្គន់ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
កម្ពុជា ចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត IPU លើកទី១៥២ នៅប្រទេសតួកគីយ៉េ
ក្រសួងអប់រំ គ្រោងរៀបចំព្រឹត្តការណ៍«១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» ក្នុងការលើកកម្ពស់ការអាន និងសិក្សាអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ
យោបល់ទាំងអស់ (0)