TNAOT News
· 03-11
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចធិបតី មិនបានបង្ហោះសារពន្យារពេលចរចាព្រំដែនដូចការផ្សាយរបស់ថៃ
#NEW NEWS# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #សម្តេចធិបតី# #អ្នកនាំពាក្យរាជរដ្ឋាភិបាល# #ព័ត៌មានសង្គម# #ទឹកដីកម្ពុជា#
1872
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឬក្រោយកម្មវិធី «នគរសង្ក្រាន»។
ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា៖ ទី១៖ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីពុំដែលបានមានប្រសាសន៍ឬបង្ហោះសារតាមបណ្តាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីដូចដែលបានលើកឡើងខាងលើនោះឡើយ។, ទី២៖ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ គឺគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែននិងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយមិនរង់ចាំដល់ក្រោយពិធីចូលឆ្នាំនោះឡើយ។
ជាក់ស្តែង គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីវេលាម៉ោង ១២:០០ នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជាបានដាក់សំណើទៅកាន់គាគីថៃចំនួន ៥លើកមកហើយដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារនៅលើដីជាក់ស្តែងផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងអប់រំ គ្រោងរៀបចំព្រឹត្តការណ៍«១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» ក្នុងការលើកកម្ពស់ការអាន និងសិក្សាអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ
កម្ពុជា ទទួលរងឥទ្ធិពលព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ រហូតដល់ថ្ងៃទី២២ ខែមេសា
សហរដ្ឋអាមេរិករឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ ខណៈដែលទីក្រុងតេអេរ៉ង់បដិសេធការចរចាសន្តិភាពជុំទីពីរ
ភ្លើងឆេះភូមិលើទឹកនៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី បំផ្លាញផ្ទះកើនឡើងជាង ១,០០០ ខ្នង និងមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ
យោបល់ទាំងអស់ (0)